វិញ្ញាសាសម្រាប់ប្រឡង Bac II ទី 4 (រូបវិទ្យា)

I. ក. ចូរពោលទ្រឹស្ដីស៊ីនេទិចនៃឧស្ម័ន ។
ខ. ដូចម្ដេចហៅថាប្រព័ន្ធ ? បម្លែងទែម៉ូឌីណាមិច ?
II. គណនាថាមពលស៊ីនេទិចមធ្យម និងឫសការេនៃការេល្បឿនមធ្យមចំពោះមួយម៉ូលេគុលនីដ្រូសែននៅ
នៅសីតុណ្ហភាព 300K ។ គេឱ្យម៉ាសម៉ូលនីដ្រូសែន 28g/mol ។
III. ម៉ាស៊ីនកម្ដៅមួយធ្វើការរវាងធុងកម្ដៅពីរមានសីតុណ្ហភាព 300K និង 500K ។ វាបានទទួលថាមពល
កម្ដៅ 500kJ ពីធុងក្ដៅ និងធ្វើកម្មន្តបាន 150kJ ក្នុងរាល់ខួបដំណើរការ ។ ក. គណនាទិន្នផលរបស់ម៉ាស៊ីន
តាមទ្រឹស្ដី ។ ខ. គណនាទិន្នផលរបស់ម៉ាស៊ីនពិត រួចធ្វើការសន្និដ្ឋាន ។
IV. Speaker ពីរ A និង B មានផាសដូចគ្នាដាក់នៅចម្ងាយ 3.20m អ្នកស្ដាប់ម្នាក់ស្ថិតនៅទីតាំង C ដែលមានចម្ងាយ 2.40m ពីមុខ Speaker B ។ ត្រីកោណ ABC ជាត្រីកោណកែង ។ Speaker ទាំងពីរបន្លឺសម្លេងមានប្រេកង់ដូចគ្នា 412Hz និងល្បឿនសម្លេង 343m/s ។
ក. រកចម្ងាយពីចំណុច A ទៅចំណុច C ។
. រកផលសងដំណើររលកសូរ ។
. តើអ្នកស្ដាប់លឺសូរសម្លេងអតិរបមា ឬ អប្បបរមា ?
V. រលកមួយដាលតាមទិសដៅ (+x) មានអំព្លីទុត 0.35m ល្បឿន 5.2m/s និងប្រេកង់ 14Hz ។
ចូរសរសេរសមីការនៃចលនារបស់រលក ។ 
VI. ប្រព័ន្ធមួយចំណេញកម្ដៅ 1500J ខណៈពេលថាមពលក្នុងកើនឡើង 4500J និង មាឌថយចុះ 10L ។ បើសម្ពាធថេរ ចូរគណនាតម្លៃរបស់វា ។

Comments