១. ប្រព័ន្ធផ្សព្វផ្សាយ
និងការបង្រៀន
២.
ការទំនាក់ទំនង
និងបទពិសោធន៍ផ្ទាល់
៣.
ប្រព័ន្ធផ្សព្វផ្សាយ សារ និងវិធីសាស្រ្ត
៤.
មូលហេតុដែលប្រើប្រព័ន្ធផ្សព្វផ្សាយសម្រាប់ការបង្រៀន
៥.
វិធីគំរូដែលធានាដល់ការបង្រៀន
៦.
ការបង្កើតសម្ភារៈដែលមើលឃើញ
៧.
រូបភាពមើលឃើញផ្ទាល់
៨.
រូបភាពមើលឃើញដោយការបញ្ចាំងលើអេក្រង់
៩.
ប្រព័ន្ធផ្សព្វផ្សាយជាសម្លេង
១.
ប្រព័ន្ធផ្សព្វផ្សាយ និងការបង្រៀន
១.១ បច្ចេកវិទ្យានៃការបង្រៀន
ការបង្រៀនគឺជាការរៀបចំទុកជាមុននូវពត៌មានដើម្បីបង្កើតបាននូវការរៀនពោលគឺដើម្បីផ្លាស់ប្តូរជាអចិន្រ្តៃយ៍ប្រកបដោយប្រសិទ្ធិភាពនូវអកប្បកិរិយារបស់អ្នកសិក្សា។ការផ្លាស់ប្តូរដែលទទួលបានមកពីការរៀនសូត្រអាចជាផ្នែកនៃអារម្មណ៍ចលនាចិត្តនិងចំណេះដឹង។បច្ចេកវិទ្យាគឺជាការអនុវត្តន៍ជាប្រព័ន្ធនៃចំណេះដឹងវិទ្យាសាស្រ្តចំពោះកិច្ចការប្រតិបត្តិ។
វាក៏ជាលំនាំមួយនិងជាផលិតផលដែរ។ បច្ចេកវិទ្យានៃការបង្រៀនគឺជាការអនុវត្តន៍នៃចំណេះដឹងវិទ្យាសាស្រ្តរបស់យើងអំពីការរៀនរបស់មនុស្សចំពោះការងារប្រតិបត្តិនៃការបង្រៀន
និងការរៀន។
១.២ ប្រព័ន្ធផ្សព្វផ្សាយសម្រាប់ការបង្រៀន
វត្ថុអ្វីក៏ដោយដែលមានតួនាទីបញ្ជូនព័ត៌មានពីប្រភពមួយឆ្ពោះទៅកាន់ឧបករណ៍ទទួលឬអ្នកទទួលព័ត៌មានហៅថាប្រព័ន្ធផ្សព្វផ្សាយ។នៅពេលដែលម៉ាស៊ីនត្រូវបានប្រើប្រាស់ដើម្បីបញ្ជូនសារក្នុងគោលបំនងដើម្បីធ្វើការផ្លាស់ប្តូរអកប្បកិរិយារបស់អ្នកដែលទទួលព័ត៌មាន
(អ្នករៀនសូត្រ) ពេលនោះហើយម៉ាស៊ីនទាំងអស់នោះ គេឲ្យឈ្មោះថាប្រព័ន្ធផ្សព្វផ្សាយសម្រាប់ការបង្រៀន។
២. ការទំនាក់ទំនង និងបទពិសោធន៍ផ្ទាល់
២.១ សេចក្តីផ្តើម
ការទំនាក់ទំនងកើតឡើងនៅពេលណាដែលបុគ្គលពីរឬច្រើននាក់ភ្ជាប់ទំនាក់ទំនងជាមួយគ្នា។
វាជាព័ត៌មានដែលផ្សាយពីមនុស្សម្នាក់ទៅកាន់មនុស្សម្នាក់ទៀតដែលផ្តល់ជាលទ្ធផលដល់ការយល់ពីគ្នាជាធម្មតា
និងចែករំលែកនូវចំណេះដឹង ចំពោះអ្នកទាំងសងខាងទាំងអ្នកបញ្ជូនព័ត៌មាន (គ្រូបង្រៀន)
និងអ្នកទទួលព័ត៌មាន (អ្នករៀន)។
២.២ គំរូទំនាក់ទំនងរបស់លោក ហ្សាណុន វីវើ (Shannon-Weaver)
ជាគំរូមួយក្នុងចំនោមគំរូដំបូងបង្អស់នៃលំនាំទំនាក់ទំនងដែលបានអភិវឌ្ឍដោយលោក
Claude E.
Shannonនៃមន្ទីរពិសោធន៍the Bell Telephone Laboratories។ដោយសារតែប្រវត្តិនិងការងាររបស់
គាត់លោក
Shannon បានចាប់អារម្មណ៍តែមួយគត់លើបរិបទទាំងឡាយនៃបច្ចេកទេសនៃទំនាក់
ទំនង។
ទោះជាយ៉ាងណាក៏ដោយលោក Warren Weaver បានធ្វើការជាមួយលោក Shannon ដើម្បីធ្វើការពង្រីកការអនុវត្តន៍នានានៃគំរូនេះចំពោះបញ្ហាទំនាក់ទំនងដ៏ទៃទៀតឲ្យកាន់តែទូលំ
ទូលាយឡើង។គំរូរបស់លោក
Shannon Weaverអាចប្រើប្រាស់សម្រាប់ធ្វើការវិភាគស្ថានភាព
បង្រៀនទាំងឡាយបាន។
គំរូទំនាក់ទំនងរបស់លោក
ហ្សាណុន វីវើ (Shannon-Weaver)
សារមួយត្រូវបានគេជ្រើសរើសពីប្រភពព័ត៌មានមួយ។បន្ទាប់មកសារនោះត្រូវបានបញ្ចូលតាមរយៈឧបករណ៍បញ្ជូនទៅជាសញ្ញាល់មួយ។សញ្ញាល់នោះអាចជាពាក្យដែលគេនិយាយគំនូរនៅលើក្តារខៀន
ឬជាសម្ភារៈដែលគេបោះពុម្ព។ល។ បន្ទាប់មកទៀតសញ្ញាល់នេះត្រូវទទួលតាមរយៈភ្នែក
ឬត្រចៀករបស់អ្នកសិក្សារួចហើយប្រែក្លាយវាទៅជាសារនៅក្នុងគំនិតរបស់សិស្សហៅថាគោលដៅ។ ការមានប្រតិកម្មទៅលើសញ្ញាល់នៅពេលដែលវាកំពុងតែត្រូវបានគេបញ្ជូនគឺជាកត្តារំខាន
ផ្សេងៗជាច្រើនដែលលោក
Shannon ហៅថា“សម្លេង”។ក្នុងករណីរបស់ពួកយើងសម្លេងអាចជា
សម្លេងមកពីប្រភពដើមផ្សេងៗឬជាការក្រឡេកមើលទៅក្តារខៀន។វាសំខាន់ដែលចំណាំថាវាមិនមែនជាអត្ថន័យប៉ុន្តែជាសញ្ញាដូចជាពាក្យ
និងរូបភាពទាំងឡាយ។ល។ ដែលគេបញ្ជូនមក។
២.៣ បទពិសោធន៍ផ្ទាល់
គោលបំណងសំខាន់មួយរបស់ទំនាក់ទំនងនៃការបង្រៀនគឺត្រូវពង្រីកនូវបទពិសោធន៍ផ្ទាល់របស់អ្នករៀន។
លើសពីនេះទៅទៀត សម្ភារៈដែលត្រូវបង្ហាញចំពោះអ្នករៀនគួរតែសមល្មមទៅនឹងបទពិសោធន៍ផ្ទាល់របស់គេដើម្បីឲ្យគេដឹងនូវអ្វីដែលគេត្រូវរៀនប៉ុន្តែសមល្មមទៅនឹងចំណេះដឹងនៅខាងក្រៅ
ដើម្បីប្រកួតប្រជែង និងពង្រីកចំណេះដឹងនោះ។ ជាយូណាស់មកហើយ
ការបង្រៀនអាចពង្រីកបន្ថែមលើចំណេះដឹងរបស់សិស្ស ដោយអាស្រ័យទៅលើកត្តាជាច្រើន។ ប្រហែលជាកត្តាដែលសំខាន់បំផុតក្នុងចំនោមកត្តាទាំងនេះគឺជាកត្តាសមត្ថភាពរបស់សិស្ស។
សិស្សដែលមានសមត្ថភាពអាចកំនត់បាននូវទំនួលខុសត្រូវសម្រាប់ការពង្រីកចំណេះដឹងផ្ទាល់របស់គេបានច្រើនជាងសិស្សដែលមានសមត្ថភាពតិចជាង។
ការទំនាក់ទំនងគឺជាការសម្របសម្រួលដែលមានការបកស្រាយនៅក្នុងចំនោមមនុស្សជាច្រើន។
អ្នកបញ្ជូនសារសរសេរវាជាអក្សរសំងាត់តាមរយៈជំនាញ និងចំណេះដឹង (បទពិសោធន៍)
ហើយអ្នកទទួល បកស្រាយវាតាមរយៈបទពិសោធន៍ផ្ទាល់របស់គេដែរ។ ទោះជាយ៉ាងណាក៏ដោយ
នៅក្នុងលំនាំនៃការផ្តល់ព័ត៌មានត្រលប់អ្នកទទួល (ជាសិស្ស)
ធ្វើការបកស្រាយសារបានច្រើនជាង ឥឡូវគេសរសេរជាអក្សរសំងាត់នូវបំនកស្រាយរបស់គេជាសញ្ញា
មុនពេលផ្សាយវាទៅឲ្យអ្នកបញ្ជូន (គ្រូ) ដែលទទួលវេនជាអ្នកបកស្រាយអក្សរសំងាត់នោះ។
តាមការពិតអ្នកទទួលក្លាយជាអ្នកបញ្ជូន ហើយអ្នកបញ្ជូនក្លាយជាអ្នកទទួលវិញ។ ហើយអ្នកទាំងសងខាងបកស្រាយសារតាមរយៈបទពិ
សោធន៍ផ្ទាល់របស់គេ។
៣. ប្រព័ន្ធផ្សព្វផ្សាយ សារ និងវិធីសាស្រ្ត
៣.១ ប្រព័ន្ធផ្សព្វផ្សាយ
ប្រព័ន្ធផ្សព្វផ្សាយគឺជាវិធីមួយនៃការទំនាក់ទំនង។
វាជាពាក្យកំឡាយមកពីពាក្យភាសាឡាតាំង ដែលមានន័យថា“ រវាង “
ដែលជាពាក្យមួយសំដៅទៅលើអ្វីៗដែលបញ្ជូនព័ត៌មានរវាងប្រភពមួយ និងអ្នកទទួល។
៣.២ សារ
ព័ត៌មានសម្រាប់ធ្វើការទំនាក់ទំនង
គេហៅថា សារ ។ នៅក្នុងស្ថានភាពបង្រៀនមួយចំនួន មានសារសម្រាប់ទំនាក់ទំនង។
ជាធម្មតានេះគឺជាបញ្ហា ឬខ្លឹមសារ(មាតិកា) នៅក្នុងមុខវិជ្ជា ឬមេរៀន
ប៉ុន្តែវាប្រហែលជាទិសដៅសម្រាប់អ្នករៀនផងដែរ។
៣.៣ វិធីសាស្រ្ត
ដំណើរការឬបទបង្ហាញនានាដូចជាមេរៀនការពិភាក្សា
។ ល។ ដែលត្រូវជ្រើសរើសសម្រាប់ជួយ
អ្នករៀនឲ្យសម្រេចនូវវត្ថុបំនង
ពោលគឺដើម្បីយល់បាននូវសារនានា គេហៅថាវិធីសាស្រ្តបង្រៀន។ ប្រព័ន្ធផ្សព្វផ្សាយប្រហែលជាត្រូវយកមកប្រើជាមួយវិធីសាស្រ្តមួយនៃការបង្រៀន។
៤. មូលហេតុដែលប្រើប្រពន្ធ័ផ្សព្វផ្សាយសម្រាប់ការបង្រៀន
·
វាសម្របសម្រួលដល់ការវិវត្តន៍នៃបញ្ញា
·
វាផ្តល់នូវបទពិសោធន៍រូបិយ
·
វាភ្ជាប់ជាមួយបទពិសោធន៍ពីមុន
·
វាធ្វើឲ្យកើននូវសមតុល្យ ឬតុល្យភាពរវាងបទពិសោធន៍រូបិយ
និងអរូបិយ
៥. វិធីគំរូដែលធានាដល់ការបង្រៀន
៥.១ សេចក្តីផ្តើម
ការបង្រៀនដែលមានប្រសិទ្ធភាពតម្រូវឲ្យមានការធ្វើផែនការដោយយកចិត្តទុកដាក់។
ការបង្រៀនដោយប្រើប្រព័ន្ធផ្សព្វផ្សាយបង្រៀនគឺពិតជាមិនមែនជាការលើកលែងចំពោះភាពប្រាកដនិយមនៃការអប់រំទេ។
អ្នកស្រាវជ្រាវខាងអប់រំជាច្រើន បានបង្កើតនូវគំរូដំណើរការបង្រៀនមួយ
ដែលគេសរសេរជាអក្សរកាត់ថា ASSURE ពីព្រោះគេប្រើវាដើម្បីធានានូវការប្រើប្រាស់ឲ្យមាន
ប្រសិទ្ធភាពនៃប្រព័ន្ធផ្សព្វផ្សាយក្នុងការបង្រៀន។
គំរូ ASSUREនេះជំនួសឲ្យពាក្យដូចខាងក្រោម៖
·
A: វិភាគលើអ្នករៀន
·
S: កំណត់នូវវត្ថុបំនង
·
S: ជ្រើសរើសប្រព័ន្ធផ្សព្វផ្សាយ
និងសម្ភារៈ
·
U: ប្រើប្រាស់សម្ភារៈ
·
R:តម្រូវឲ្យអ្នករៀនធ្វើសកម្មភាព
·
E:វាយតម្លៃ និងរំលឹកឡើងវិញ
៥.២ វិភាគលើអ្នករៀន
ប្រសិនបើប្រព័ន្ធផ្សព្វផ្សាយបង្រៀនត្រូវបានគេប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនោះ
លុះត្រាតែមានភាពត្រូវគ្នារវាងបុគ្គលក្ខណៈរបស់សិស្សនិងមាតិកានៃមេរៀនហើយនិងការបង្ហាញមេរៀន។
ដូច្នេះហើយជំហ៊ានទី១ នៅក្នុងគំរូ ASSURE គួរតែជាការវិភាគទៅលើសិស្ស
ដើម្បីវិភាគទៅលើសិស្ស ពួកយើងគួរគិតលើបទពិសោធន៍ខាងក្រោមនេះ៖
៥.២.១ បុគ្គលិកលក្ខណៈទូទៅ
មានកត្តាមួយចំនួនអំពីសិស្សដែលរិះគិតសម្រាប់ការជ្រើសរើសប្រព័ន្ធផ្សព្វផ្សាយបង្រៀន
សម្ភារៈ និងវិធីសាស្រ្តបង្រៀនសមស្របសម្រាប់ការសិក្សារបស់គេ។ បុគ្គលិកលក្ខណៈទូទៅរបស់សិស្សរួមមាន
កត្តាអាយុ កម្រិតថ្នាក់ ការងារ (ដំណែង) វប្បធម៌ សេដ្ឋកិច្ចសង្គម។
បុគ្គលិកលក្ខណៈទូទៅគឺជាកត្តាទាំងឡាយដែលមិនទាក់ទងទៅនឹងមាតិកានៃមេរៀនមួយប៉ុន្តែកត្តាទាំងនេះជួយឲ្យគ្រូជ្រើសរើសប្រព័ន្ធផ្សព្វផ្សាយ
ឬសម្ភារៈមានត្រឹមត្រូវ ហើយនិងជ្រើសរើសឧទាហរណ៍ដែលនឹងមានអត្ថន័យចំពោះអ្នករៀន។
៥.២.២ សមត្ថភាពចូលរួមជាក់លាក់
ស្ថិតក្រោមសមត្ថភាពចូលរួមជាក់លាក់ពួកយើងមានបុគ្គលិកលក្ខណៈទាក់ទងទៅនឹងមាតិកាដែលមានឥទ្ធិពលផ្ទាល់ទៅលើការសម្រេចចិត្តអំពីការជ្រើសរើសនៃប្រព័ន្ធផ្សព្វផ្សាយនិងវិធីសាស្រ្តបង្រៀន។
បុគ្គលិកលក្ខណៈទាំងនេះគឺៈ
·
ជំនាញចាំបាច់ដែលមានពីមុនៈ វាមានន័យថាតើអ្នករៀនមានចំណេះដឹងមូលដ្ឋានដើម្បី សិក្សាមេរៀន ឬមុខវិជ្ជាពិសេសមួយ។ នេះអាចជាពាក្យបច្ចេកនៃមេរៀន
ឬមុខវិជ្ជាមួយ។
·
ជំនាញដែលគេកំណត់ៈ វាមានន័យថាតើអ្នកសិក្សាបានរៀននូវជំនាញមួយចំនួនរួចទៅហើយដែលពួកគេនឹងយកមកសិក្សា
ឬក៏អត់។
·
របៀបរៀនៈ វាសំដៅទៅលើគំនិតទាំងឡាយនៃលក្ខណៈចិត្តដូចជាចំណង់ចំណូលចិត្តនៃការប្រើប្រាស
នូវវិញ្ញាណទំលាប់ដំណើរការព័ត៌មាន(ដោយសោតវិញ្ញាណចក្ខុវិញ្ញាណកាយវិញ្ញាណ)អ្នក
រៀនអាចវិភាគឬសំយោគផ្នែកដែលទាក់ទងឬមិនទាក់ទងរូបិយតាមលំដាប់ឬមិនរូបិយមិនតាមលំដាប់អរូបិយតាមលំដាប់ឬមិនតាមលំដាប់ដែលជាកត្តាជំរុញទឹកចិត្តហើយនិងកត្តា
ចិត្តវិទ្យា ដូចជាភាពខុសគ្នារវាងមនុស្សប្រុស
និងមនុស្សស្រី។
៣.៥.៣ ការកំណត់វត្ថុបំនង
ជំហ៊ានទី២នៅក្នុងគំរូ
ASSURE ក្នុងការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសម្រាប់បង្រៀនគឺត្រូវកំណត់
វត្ថុបំនងនៃការបង្រៀនដែលមានន័យថាសមត្ថភាពថ្មីអ្វីខ្លះដែលអ្នករៀនគួរតែមាននៅចុងបញ្ចប់នៃការបង្រៀន។ដូច្នេះវត្ថុបំនងគឺជាការកំណត់នូវចំណេះដឹងថ្មីៗដែលសិស្សនឹងទទួលបាននៅចុង
បញ្ចប់នៃការបង្រៀន
ហើយនិងជាអ្វីៗដែលគ្រូគ្រោងដាក់បញ្ចូលទៅក្នុងមេរៀន។
៥.៣.១ សារប្រយោជន៍នៃការកំណត់វត្ថុបំនង
·
ការជ្រើសរើសនូវវិធីសាស្រ្ត
និងប្រព័ន្ធផ្សព្វផ្សាយដែលត្រឹមត្រូវៈ គ្រូបង្រៀនត្រូវតែដឹងច្បាស់នូវវត្ថុបំនងរបស់ខ្លួនដើម្បីជ្រើសរើសវិធីសាស្រ្តនិងប្រព័ន្ធផ្សព្វផ្សាយដែលត្រឹមត្រូវ។វត្ថុបំនងនៅក្នុងមធ្យោបាយមួយធ្វើទៅតាមការជ្រើសរើសប្រព័ន្ធផ្សព្វផ្សាយ
និងលំដាប់នៃសកម្មភាពរៀន។
·
ជួយធ្វើការវាយតម្លៃដោយសមស្របៈមូលហេតុមូលដ្ឋានឬក៏សារសំខាន់នៃការកំណត់បង្រៀនមួយផ្សេងទៀតគឺថាវាជួយកំណត់នូវការវាយតម្លៃដែលត្រឹមត្រូវ ។គ្រូអាចមិន
ប្រាកដទាំងស្រុងថាតើសិស្សបានសម្រេចដល់វត្ថុបំនងឬអត់លុះត្រាតែគាត់ដឹងថាវត្ថុបំនងនោះគឺជាអ្វី។
·
ធ្វើការរៀបចំវត្ថុបំនងបង្រៀន និងរៀនៈ
វត្ថុបំនងធ្វើឲ្យដំណើរការបង្រៀន និង រៀនមានការដឹកនាំល្អនិងប្រកបដោយគោលបំនង
ជាង។
៥.៣.២ របៀបកំណត់វត្ថុបំនង
ដំណើរការនៃការកំណត់វត្ថុបំនងត្រូវបានគេឲ្យឈ្មោះកាត់ថា
ABCD ដែលគេពន្យល់ដូចខាង
ក្រោមនេះ៖
·
A (Audience ទស្សនិកជន):មានន័យថាមនុស្សម្នាក់ៗដែលសមត្ថភាពរបស់គេ គឺចង់ឲ្យគេផ្លាស់ប្តូរ។
វាមានន័យថាការបង្រៀនដោយប្រើវត្ថុបំនងគួរតែផ្តោតទៅលើអ្វីដែលសិស្សកំពុងធ្វើ
មិនទៅលើអ្វីដែលគ្រូកំពុងធ្វើទេ។
·
B (Behavior អកប្បកិរិយា): នៅពេលកំណត់វត្ថុបំនងវាគួរតែនិយាយជាក្រុមនូវសមត្ថភាពអ្វីដែលសិស្សទទួលបានបន្ទាប់ពីការបង្រៀនឬពួកយើងអាចនិយាយពីការផ្លាស់ប្តូរអ្វីខ្លះនឹងកើតឡើងក្នុងការអង្កេតទៅលើអកប្បកិរិយាសិស្សបន្ទាប់ពីការបង្រៀន។
·
C (Conditions លក្ខខ័ណ្ឌ):
វត្ថុបំនងដែលបានកំណត់ច្បាស់លាស់ត្រូវតែពន្យល់ពីលក្ខខ័ណ្ឌនៃសកម្មភាពរបស់សិស្សនឹងត្រូវបានគេពិនិត្យ
ឬអង្កេតបន្ទាប់ពីការបង្រៀន។
·
D (Degreeកម្រិត): កម្រិតស្តង់ដានៃសកម្មភាពដែលអាចទទួលយកបាននឹងត្រូវបានគេវិនិច្ឆ័យពោលគឺកម្រិតនៃភាពត្រឹមត្រូវ
និងភាពប៉ិនប្រសពត្រូវតែត្រូវបានសម្រេច ឬបង្ហាញដោទស្សនិកជន។
វាត្រូវបានគេសំគាល់ថាកម្រិតអាចជាគុណភាពផង និងជាបរិមាណផង។
ចំណាំៈ វត្ថុបំនងតែងតែត្រូវគេកំណត់នៅក្នុងពាក្យដែលអាចអង្កេតបាន
ពោលគឺកិរិយាស័ព្ទដូចជា និយាយ ពិពណ៌នា។ល។
គួរត្រូវបានគេប្រើជំនួសដោយកិរិយាស័ព្ឬដូចជា ដឹង យល់។ល ។ ដែលមិនអាចអង្កេតបាន។
៥.៣.៣ ចំណែកថ្នាក់នៃវត្ថុបំនង
·
ចំណេះដឹង
·
ចលនាចិត្ត
·
អារម្មណ៍
៥.៤ ការជ្រើសរើសប្រព័ន្ធផ្សព្វផ្សាយ និងវិធីសាស្រ្តបង្រៀន
(លក្ខខ័ណ្ឌនៃការជ្រើសរើស)
ការសម្រេចចិត្តទាក់ទងទៅនឹងការជ្រើសរើសនៃប្រព័ន្ធផ្សព្វផ្សាយអាស្រ័យទៅលើកត្តាមួយចំនួន។
កត្តាសំខាន់ៗដែលកំណត់ការជ្រើសរើសមានដូចខាងក្រោម៖
·
ត្រូវឲ្យមានភាពត្រូវគ្នារវាងសម្ភារៈ
និងវត្ថុបំនងនៃការបង្រៀន។
·
គួរតែផ្តល់ព័ត៌មានថ្មី និងត្រឹមត្រូវ។
·
ត្រូវតែធ្វើឲ្យមានចំណាប់អារម្មណ៍
និងរក្សាការចាប់អារម្មណ៍។
៥.៥ ប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ
និងសម្ភារៈ
ជំហ៊ានបន្ទាប់នៅក្នុងគំរូ
ASSURE គឺបទបង្ហាញ។ ដើម្បីឲ្យមានឥទ្ធិពលអតិបរិមានៃការរៀនពីការធ្វើបទបង្ហាញ
ដំណើរការខាងក្រោមនេះនឹងត្រូវបានគេធ្វើតាម ដើម្បីប្រព័ន្ធផ្សព្វផ្សាយ និងសម្ភារៈ។
៥.៥.១ សាកល្បងប្រើសម្ភារៈ
មិនមានសម្ភារៈបង្រៀនណានឹងត្រូវបានគេប្រើដោយស្រពិចស្រពិលទេ
។ ក្នងអំឡុងពេលដំណើរ
ការការជ្រើសរើសវាគួរត្រូវបានគេកំណត់ថាសម្ភារៈសាកសមជាមួយទស្សនិកជននិងវត្ថុបំនងមេ
រៀន។
៥.៥.២ អនុវត្តបទបង្ហាញ
បន្ទាប់ពីសាកល្បងប្រើប្រាស់សម្ភារៈ
ត្រូវធ្វើការអនុវត្តន៍បទបង្ហាញ។ យកល្អធ្វើបទបង្ហាញ យ៉ាងហោចណាស់ឲ្យបានម្តងជាមុនសិនហើយបន្ទាប់មកធ្វើការព្រាងសារជាថ្មីមុនពេលធ្វើបទ
បង្ហាញ។
៥.៥.៣ រៀបចំបរិស្ថាន
កន្លែងណាក៏ដោយសម្រាប់ធ្វើបទបង្ហាញថ្នាក់រៀនសាលប្រជុំ។ល។បរិក្ខាផ្សេងៗដូចជាកន្លែងអង្គុយដែលមានផាសុខភាពមានខ្យល់ចេញចូលសមរម្យពន្លឺគ្រប់គ្រាន់។ល។ចាំបាច់ត្រូវដាក់ឲ្យមានសណ្តាប់ធ្នាប់។
៥.៦ រៀបចំទស្សនិកជន
ការស្រាវជ្រាវលើការរៀនសូត្រប្រាប់យើយឲ្យដឹងពីអ្វីដែលត្រូវរៀនអាស្រ័យលើរបៀបសិស្សត្រូវ
បានគេរៀបច។សកម្មភាពចាប់ផ្តើមមេរៀនជាទូទៅមានសេចក្តីផ្តើមរួមមានសេចក្តីសង្ខេបទូទៅនៃមាតិកានៃបទបង្ហាញ
មូលហេតុ និងគោលបំនងរបស់មេរៀនដេលត្រូវរៀន និងការជំរុញទឹកចិត្ត។
៥.៧ បង្ហាញសម្ភារៈ
នេះជាអ្វីដែលអ្នកកំពុងរៀបចំសម្រាប់ទស្សនិកជន
ដូច្នេះអ្នកនឹងចង់មានសម្ភារៈភាគច្រើន។ សម្ភារៈអាចបង្ហាញឲ្យមានប្រសិទ្ធភាពការប្រើប្រាស់បច្ចេកទេសបង្រៀនដោយយោងទៅតាមពាក្យ
“ Showmanship ”ដែលត្រូវបានគេពន្យល់ដូចខាងក្រោម៖
៥.៧.១ អ្នកគឺជាប្រព័ន្ធផ្សព្វផ្សាយ
បទបង្ហាញដែលប្រើសម្លេងនិងរូបភាពភាគច្រើនព្រមទាំងប្រភេទមួយចំនួននៃការសម្តែងផ្ទាល់ដោយគ្រូបង្រៀន
ដូចទៅនឹងធ្វើសុន្ទរកថាផងព្រមទាំងតួសម្តែងផង។
៥.៧.២ ជាធម្មជាតិ
ទស្សនិកជនរបស់អ្នកនឹងមានអារម្មណ៍យ៉ាងឆាប់រហ័ស។
កុំព្យាយាមធ្វើជាមិនមែនជាអ្នក។
៥.៧.៣ ចៀសវាងចរិកលក្ខណៈរំខាន
ប្រសិនបើអ្នកមានទំលាប់
ឬចរិកលក្ខណៈដែលវំខាន រួមមានការនិយាយដាច់ៗ សូមបំបាត់វាចោល ពីព្រោះវាបណ្តាលឲ្យមានការរំខានច្រើន។
៥.៧.៤ ថ្នាក់រៀនរបស់អ្នកគឺជាឆាកមួយ
នៅពេលដែលអ្នកកំពុងធ្វើបទបង្ហាញនៅក្នុងថ្នាក់មួយ
អ្នកកំពុងមានមុខងារដូចជាតួកុនម្នាក់
ហើយអ្នកអាចបង្កើនការសម្តែងរបស់អ្នកបានច្រើនដោយការចងចាំនូវចំនុចខាងក្រោមនេះទាក់ទងទៅនឹងការងារលើឆាកសម្តែង។
៥.៧.៥
ផ្នែកដែលខ្លាំងនៅលើឆាកខ្នាតវាស់នៃឆាកមួយ
៥.៧.៦ ទីតាំងដងខ្លួនឈរចំពីមុខទស្សនិកជនគឺជាទីតាំងដែលល្អបំផុត
។
៥.៧.៧ ការធ្វើចលនាចៀសវាងចរិកលក្ខណៈឬធ្វើចលនាដែលរំខានប៉ុន្តែនៅគ្រប់ពេលការធ្វើចលនាអាចត្រូវបានគេប្រើ
ដើម្បីបញ្ជាក់នូវចំនុចសំខាន់ៗ។
៥.៧.៨ រក្សាបន្ទប់ឲ្យមានពន្លឺគ្រប់គ្រាន់បរិស្ថានថ្នាក់រៀនល្អតែងតែជាជំនួយដល់ការរៀនមាន
ប្រសិទ្ធភាព ។
៥.៧.៩ ធ្វើឲ្យមានការភ្ញាក់ផ្អើលនៅក្នុងថ្នាក់ត្រូវហ៊ានធ្វើឲ្យទស្សនិកជនមានការភ្ញាក់ផ្អើល។
៥.៧.១០ គ្រប់គ្រងការយកចិត្តទុកដាក់របស់សិស្សការប្រើប្រាស់ភ្នែកសំឡឹងមើលទស្សនិកជនគឺ
ពិតជាមានប្រយោជន៍ខ្លាំងណាស់ ដើម្បីគ្រប់គ្រងការយកចិត្តទុកដាក់។
៥.៧.១១ រក្សាឲ្យពន្លឺ និងសម្លេងត្រូវគ្នា
៥.៨ ការវាយតម្លៃការវាយតម្លៃគឺរឿងមួយដែលត្រូវធ្វើ ព្រោះមូលហេតុដូចខាងក្រោមនេះ៖
ដើម្បីវាស់កម្រិតសមិទ្ធផលរបស់សិស្ស
និងកែតម្រូវនូវទំហំវត្ថុបំនងដែលសម្រេចបាន។
ដើម្បីវាស់នូវប្រសិទ្ធភាពនៃប្រព័ន្ធផ្សព្វផ្សាយ
និងវិធីសាស្រ្តបង្រៀន។
ដើម្បីវាស់ភាពជោគជ័យនៃលំនាំនៃការបង្រៀន។
៦. ការបង្កើតសម្ភារៈដែលមើលឃើញ
ពួកយើងគឺជាសង្គមមួយដែលមើលឃើញហើយជាសង្គមដែលបង្កើតផលិតផលដែលមានការកើនឡើងហើយនិងការចែកចាយនូវសារដែលមើលឃើញនៅក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ទូរទស្សន៍ភ្លាមៗមាននៅក្នុងគំនិតរបស់យើងប៉ុន្តែរូបភាពនៅជុំវិញយើងទាំងអស់។បច្ចេកវិជ្ជាថ្មីៗនៃការបោះពុម្ពនិងការថតចម្លងក៏បានរួមចំនែកផងដែរចំពោះការធ្វើឝឲ្យមានកាន់តែច្រើននូវសារដែលមើលឃើញនៅក្នុងសៀវភៅការសែតនិងព្រិត្តប័ត្រដែលមិនធ្លាប់មានពីមុនមក។សារដែលមើលឃើញនៅលើក្តារប្រកាស់ព័ត៌មាននិងផ្ទាំងរូបភាពផ្សព្វផ្សាយជាច្រើនមាននៅជុំវិញពួកយើង។ការផ្សព្វផ្សាយនៃប្រភេទទាំងអស់នេះមានក្លាយទៅជារូបភាពដែលមើលឃើញកាន់តែច្រើនឡើងៗ។ការបង្រៀនក៏ប្រើប្រាស់ការនិយាយស្តីកាន់តែតិចតែប្រើរូបភាពបង្ហាញកាន់តែច្រើនឡើង។ចាប់តាំងការបង្រៀនដោយប្រើប្រាស់រូបភាពពួកយើងដឹងថាមនុស្សភាគច្រើនយកចិត្តទុកដាក់លើការមើលឃើញ។
ពួកគេរៀនប្រហែល ១០% ពីការស្តាប់ និងជាង ៨០% ពីអ្វីដែលគេមើលឃើញ។ សំខាន់ជាងនេះទៅទៀត
ពួកគេចងចាំបានប្រហែល ២០% ប៉ុណ្ណោះ ពីអ្វីដែលគេស្តាប់ឮ ហើយនិងជាង ៥០%
ពីអ្វីដែលគេស្តាប់ឮ និងមើលឃើញ។
៦.១.វត្ថុមើលឃើញដូចជាការយោងទៅអត្ថន័យ
មុខងារសំខាន់បំផុតរបស់វត្ថុមើលឃើញជាឧបករណ៍សម្រាប់ទំនាក់ទំនងគឺត្រូវគេប្រើជាវត្ថុយោងរូបិយទៅអត្ថន័យជាជាងពាក្យដេលគេនិយាយឬសរសេរ។ពាក្យគឺនិមិត្តសញ្ញាដែលនៅ
កណ្តាលពួកវាមើលទៅឬស្តាប់ទៅមិនដូចវត្ថុដែលពួកវាតំណាងទេ។ហើយម្យ៉ាងវិញទៀត
វត្ថុមើលឃើញដូចទៅនឹងវត្ថុដែលពួកវាតំណាង។វាជាគោលការណ៍ទូទៅមួយនៃទំនាក់
ទំនងរបស់មនុស្សដែលថាលទ្ធភាពនៃការទំនាក់ទំនងដែលទទួលបានជោគជ័យកើនឡើងនៅពេលដែលវត្ថុយោងរូបិយមួយមានវត្តមាន។នៅពេលដែលវត្ថុមួយត្រូវគេពិភាក្សាមិនមានវត្ត
មានវត្ថុយោងដែលល្អបំផុតបន្ទប់គឺវត្ថុតំណាងដែលមើលឃើញនៃវា។
៦.២. រូបភាពជាទីពេញចិត្តរបស់សិស្ស
ពួកយើងត្រូវតែធ្វើឲ្យឃើញភាពខុសគ្នារវាងរូបភាពដែលមនុស្សចូលចិត្តមើលជាង
និងរូបភាពដែលមនុស្សចូលចិត្តរៀនបំផុត។មនុស្សមិនចាំបាច់រៀនបានល្អបំផុតពីប្រភេទរូបភាពដែលគេចូលចិត្តមើលជាងទេ។ជាឧទាហរណ៍ការស្រាវជ្រាវទៅលើការចូលចិត្តរូបភាពបានបង្ហាញថាកុមារបឋមសិក្សាមានទំនោរទៅៈ
·
ចូលចិត្តពណ៌ស និងខ្មៅជាង
·
ជ្រើសរើសរូបថតជាងរូបច្នៃ
·
ជ្រើសរើសភាពពិត នៅក្នុងទំរង់ និងពណ៌
·
កុមារតូចៗចូលចិត្តភាពសាមញ្ញរូបភាពស៊ាំញ៉ាំ
·
សិស្សពេញវ័យ
ឬសិស្សចាស់ជាងចូលចិត្តរូបភាពស៊ាំញ៉ាំជាងរូបភាពសាមញ្ញ
គ្រូបង្រៀនត្រូវជ្រើសរើសឲ្យបានត្រឹមត្រូវរវាងរូបភាពដែលមានប្រសិទ្ធភាព
និងរូបភាពជូនជាអំណោយ។ អ្នករៀនភាគច្រើនចូលចិត្តរូបភាពពណ៌ជាងរូបភាពសខ្មៅ។
ទោះជាយ៉ាងណក៏ដោយ
មិនមានភាពខុសគ្នាដែលសំខាន់ណាមួយនៅក្នុងចំណោមការរៀនសូត្រលើកលែងកន្លែងដែលពណ៌គឺជាផ្នេកចាំបាច់នៃមាតិកាដែលត្រូវរៀន។
៦.៣ ការប្រើរូបភាពនៅក្នុងការបង្រៀន
សិស្សអាចរៀនពីរូបភាពតាមមធ្យោបាយពីរគឺការទទួល
និងការបញ្ជូន។ ដំបូងពួកគេត្រូវតែចេះមើលរូបភាពឲ្យបានត្រឹមត្រូវ យល់ធាតុផ្សំនៃរូបភាព
បកប្រែរូបភាពទៅជាសារ។ ជំនាញនេះសំដៅទៅការទទួល។ ទីពីរពួកគេគួរតែចេះបង្កើតរូបភាព
ជាឧបករណ៍មួយដើម្បីធ្វើការទំនាក់ទំនង យ៉ាងមានប្រសិទ្ធភាពជាមួយអ្នកដ៏ទៃ
និងចេះបង្ហាញដោយខ្លួនឯងតាមរយៈរូបភាព។ ជំនាញនេះគេហៅថាការបញ្ជូន។ ការអភិវឌ្ឍន៍នៃជំនាញទាំងពីរនេះទាមទារឲ្យមានការអនុវត្តន៍។
កត្តាដែលជះឥទ្ធិពលដល់ការទទួលមានដូចខាងក្រោម៖
·
អាយុ
·
វប្បធម៌
·
បទពិសោធន៍ ឬការអប់រំ
៦.៤ ខ្លឹមសារនៃចំណេះដឹងនៃការមើលរូបភាព
រហូតដល់ពេលបច្ចុប្បន្ននេះខ្លឹមសារនៃចំណេះដឹងនេះត្រូវបានគេយកមកអនុវត្តស្ទើរតែមិនអាចបំបែកបានជាមួយសមត្ថភាពអាននិងសរសេរ។ទោះជាយ៉ាងណាក៏ដោយនៅពាក់កណ្តាលទស្សវត្សឆ្នាំ
១៩៦០ ពួកយើងបានចាប់ផ្តើមឮប្រភេទមួយផ្សេងទៀតនៃចំណេះដឹងគឺ”ចំណេះដឹង
ផ្នែករូបភាព”។ខ្លឹមសារចំណេះដឹងថ្មីនេះកើតឡើងមកដើម្បីឆ្លើយតបទៅនឹងតថភាពដែលថាជំនាញពិសេសដែលគេត្រូវការចាំបាច់សម្រាប់អាន
”សារជារូបភាព”។ ចំណេះដឹងផ្នែករូបភាពគឺជាសមត្ថភាពរៀនបកប្រែសារជារូបភាពឲ្យបានត្រឹមត្រូវនិងបង្កើតបានជាសារ។
ចំណេះដឹងផ្នែករូបភាពក៏បានក្លាយជា “ចលនា” មួយផងដែរក្នុងផ្នែកនៃការអប់រំ។
ចលនានេះឥឡូវមានសមាគមន៍ផ្ទាល់របស់វាគឺសមាគមន៍ចំណេះដឹងផ្នែករូបភាពអន្តរជាតិដែល
មានព្រិត្តប័ត្រផ្ទាល់របស់ខ្លួន។
៦.៥ របៀបដែលមនុស្សមើលរូបភាព
ឧបករណ៍ទាំងអស់គួរតែមានទំនាក់ទំនងពីរបៀបដែលមនុស្សដែលមនុស្សសម្ភារៈដែលមានទំរង់ជាក្រាហ្វិចរូបភាពឬរូបថតនិងអ្វីដែលពួកគេមើលឃើញនៅក្នុងរូបទាំងនោះពីព្រោះកត្តាទាំងនេះកំណត់ដោយគិតទៅលើអ្វីដែលមនុស្សចៀសវាងមិនមើលរូបភាព។
ការស្រាវជ្រាវនៅក្នុងសហរដ្ឋអាមេរិកបង្ហាញថាអ្នកមើលមានទំនោរទៅមើលរូបភាពនៅក្នុងលក្ខណៈពន្យល់ដូចខាងក្រោម៖
៦.៦ ចំនែកថ្នាក់នៃរូបភាព
គេអាចចែករូបភាពជាបីក្រុមគឺ
រូបភាពតំណាង រូបភាពប្រៀបធៀប និងរូបភាពកណ្តាល។
៦.៦.១ រូបភាពតំណាង
គឺជារូបដែលដូចវត្ថុ
ឬខ្លឹមសារសម្រាប់សិក្សា។
៦.៦.២ រូបភាពប្រៀបធៀប
រូបភាពបង្ហាញពីខ្លឹមសារដោយការបង្ហាញអ្វីមួយផ្សេងទៀតដែលមានន័យស្រដៀង
ជាឧទាហរណ៍ ដើម្បីបង្ហាញពីលំហូរនៃចរន្តអគ្គិសនីដោយការបង្ហាញទឹកហូរជាស៊េរីនិងបំពង់ស្របគ្នា។
៦.៦.៣ រូបភាពកណ្តាល
មិនមែនជារូបភាពតំណាងប៉ុន្តែជារូបភាពដូចជារូបភាពបង្ហាញជាជំហ៊ានៗក្រាហ្វិចនិងផែនទី។ល៕
៦.៧ ការបង្កើតរូបភាព
រូបភាពដែលច្នៃបានល្អមិនត្រឹមតែបង្កើនដល់ការរៀននៃប្រធានបទមេរៀនទេប៉ុន្តែក៏ផ្តល់នូវគំរូផ្នែកសោភ័ណភាពដល់ការរីកចំរើននៃការច្នៃប្រឌិតផ្ទាល់របស់សិស្សផងដែរ។មិនមានរូបមន្តដោយប្រើមន្តអាគមន៍ដើម្បីសម្រេចនូវការច្នៃប្រឌិតនេះទេ។អ្នកត្រូវតែអភិវឌ្ឍបច្ចេកទេសស្រមើលស្រមៃនិងច្នៃប្រឌិតតាមរយៈការអនុវត្តន៍និងការបង្ហាញពីវិធីច្នៃប្រឌិតល្អៗ។
មានគោលការណ៍ដែល
មានទំនាក់ទំនងជាមួយគ្នាមួយចំនួនដែលគេយកទៅប្រើជាមួយទំរង់ទាំងអស់នៃការច្នៃ
ប្រឌិត។ គោលការណ៍ទាំងនេះទាក់ទងទៅនឹង ភាពតជាប់គ្នា បន្ទាត់
រូបរាង ទំរង់ ការរៀបចំ តុល្យភាព និងពណ៌។ គោលការណ៍និមួយៗត្រូវគេពន្យល់ដោយសង្ខេបដូចខាងក្រោម៖
៦.៧.១ ភាពតជាប់គ្នា
គឺជាទំនាក់ទំនងរវាងធាតុផ្សំនានានៃរូបភាពមួយ
ដើម្បីឲ្យពួកវាសម្តែងមុខងារព្រមគ្នា។ ជាញឹកញាប់កំហុសមួយកើតឡើងគឺធ្វើឲ្យមានការលំបាកយ៉ាងខ្លាំងក្នុងការមើលទៅចន្លោះមួយ។
លប់ចោលធាតុទាំងឡាយណាដែលមិនចាំបាច់ចំពោះទំនាក់ទំនងនៃគំនិតរបស់អ្នក។
៦.៧.២ បន្ទាត់
គឺជាឧបករណ៍នៃរចនាសម្ព័ន្ធសម្រាប់វាស់មួយដែលទាក់ទាញការយកចិត្តទុកដាក់ដោយការក្រ
ឡេកមើលជុំវិញ
ឬតំបន់ពិសេសមួយ។ បន្ទាត់ផ្តល់នូវសកម្មភាព ទិសដៅ និងចលនា ដូចការពន្យល់ខាងក្រោមនេះ៖
·
បន្ទាត់ដេកផ្តល់អារម្មណ៍នៃលំនឹង និងសំរាក។
·
បន្ទាត់ឈរមានន័យថាជាកំលាំង។
·
បន្ទាត់ទ្រេតមានន័យជាចលនា និងសកម្មភាព។
បន្ទាត់ទ្រេតកាត់គ្នាផ្តល់នូវវិញ្ញាណនៃជំលោះ។
·
បន្ទាត់កោងក៏ផ្តល់អារម្មណ៍នៃចលនាដែរ។
៦.៧.៣ រូបរាង
គឺមានរាងសំប៉ែតមានបណ្តោយ និងទទឹងទ្រវែង
ហើយអាចបង្កើតបានជាគ្រោងនៃវត្ថុ។ រូបរាងអាចរួមគ្នាបង្កើតបានជាអត្ថន័យទាំងមូល។
៦.៧.៤ ទំរង់
រូបភាពភាគច្រើនមានរាងសំប៉ែត ហើយមានបន្ទាត់ និងរូបរាង។ ទោះជាយ៉ាងណាក៏ដោយ
មុខទីបីនៃទំរង់គេអាចបន្ថែមដោយប្រើផ្ទាំងពណ៌ ឬសម្ភារៈពិត។
ទំរង់បង្កើតបានជាអារម្មណ៍ពិតប្រាកដមួយក្នុងចំណោមអ្នកមើលអំពីរូបភាព។
៦.៧.៥ ការរៀបចំ
រូបភាពនិងធាតុដែលជាពាក្យនៃវត្ថុឬខ្លឹមសារត្រូវគេរៀបចំក្នុងលក្ខណៈមួយដែលទាក់ទាញនូវការចំណាប់អារម្មណ៍របស់អ្នកមើល
និងនាំឆ្ពោះទៅព័ត៌មានលំអិតដែលសំខាន់។
៦.៧.៦ តុល្យភាព
ការដឹងបែបចិត្តវិទ្យានៃភាពស្មើគ្នា
ឬតុល្យភាពគឺបានសម្រេច នៅពេលដែល “ទម្ងន់”
នៃធាតុមួយរបស់រូបមួយត្រូវបានគេចែកស្មើគ្នានៃម្ខាងនៃអ័ក្ស។
៦.៧.៧ ពណ៌
មិនអាចគ្រាន់តែបង្កើននូវការច្នៃប្រឌិតរូបភាព
ប៉ុន្តែព្រមទាំងធ្វើឲ្យមានឥទ្ធិពលដល់អារម្មណ៍ និងបង្ហាញពីចលនា។ មុខងារមួយចំនួនដ៏ទៃទៀតនៃពណ៌នៅក្នុងរូបភាពមួយគឺៈ
·
បង្កើនភាពពិតដោយការបង្ហាញពណ៌ពិតប្រាកដរបស់វត្ថុ។
·
ចង្អុលបង្ហាញពីចំនុចដូចភាពដូចគ្នា និងខុសគ្នា។
·
បង្ហាញពីព័ត៌មានសំខាន់។
·
បង្កើតនូវការឆ្លើយតបផ្នែកអារម្មណ៍ជាពិសេស។
វិចិត្រករស្គាល់ពីតម្លៃរបស់ពណ៌ខៀវ ពណ៌បៃតង និងពណ៌ស្វាយដែលគេមើលឃើញត្រជាក់ភ្នែក/ពុំសូវមានពន្លឺចាំង
នៅកន្លែងដែលពណ៌ក្រហម និងពណ៌ទឹកក្រូចត្រូវគេគិតថាធ្វើឲ្យក្តៅភ្នែក/មានពន្លឺចាំងខ្លាំង។
ការផ្តល់យោបល់សម្រាប់ការលាយពណ៌គឺៈ
o
ពណ៌ខៀវលើពណ៌ស/ពណ៌លឿង
o
ពណ៌បៃតងលើពណ៌ស
o
ពណ៌ក្រហមលើពណ៌ស
o
ពណ៌ខៀវលើពណ៌ស
o
ពណ៌សលើពណ៌ខៀវ។ល។
៧. រូបភាពមើលឃើញផ្ទាល់
៧.១ សេចក្តីផ្តើម
រូបភាពមើលឃើញផ្ទាល់គឺសាមញ្ញណាស់ដែលគ្រប់ពេលគ្រូបង្រៀនចង់ស្មានមិនត្រួវពីតម្លៃនៃការបង្រៀនរបស់ខ្លួន។ទាំងនេះរួមមានវត្ថុពិតវត្ថុគំរូទស្សនៈកិច្ចសិក្សារូបភាពនឹងនិងសម្ភារៈក្រាហ្វិច។ល។មួយចំនួននៃរូបភាពមើលឃើញដោយផ្ទាល់ដែលសំខាន់ៗជាងគេត្រូវគេលើកយកមកពិភាក្សានៅក្នុងកថាខ័ណ្ឌខាងក្រោម៖
៧.២ វត្ថុពិត
វត្ថុពិតដូចជាកាក់រុក្ខជាតិសត្វ។ល។គឺជាវត្ថុមួយចំនួនដែលងាយរកបានបំផុតសម្រាប់ប្រើក្នុងការបង្រៀន។បើតាមន័យជាវត្ថុរូបិយវត្ថុពិតគឺជាប្រព័ន្ធផ្សព្វផ្សាយល្អបំផុតសម្រាប់បង្ហាញសិស្សនូវប្រធានបទថ្មី។
វត្ថុពិតត្រូវគេប្រើដើម្បីបន្ថែមទៅលើសម្ភារៈបង្រៀន។ ឧទាហរណ៍នៃសម្ភារៈរួមមាន៖
៧.២.១ កំណាត់វត្ថុ
វត្ថុទាំងឡាយដូចជាម៉ាស៊ីនដែលម្ខាងត្រូវគេកាត់ចេញដើម្បីឲ្យងាយអង្កេតកាន់តែច្បាស់នូវដំណើរការខាងក្នុង។
៧.២.២ វត្ថុជាឧទាហរណ៍(គំរូ)
រុក្ខជាតិ
សត្វ ឬផ្នែកពិតប្រាកដដែលគេរក្សាទុកសម្រាប់ធ្វើការពិនិត្យមើលបានដោយងាយស្រួល។
៧.២.៣ ការតាំងពិពណ៌វត្ថុពិត
ប្រមូលផ្តុំវត្ថុជារឿយៗវត្ថុបែបវិទ្យាសាស្រ្តឬបែបធម្មជាតិនៃប្រវត្តិសាស្រ្តត្រូវគេយកមកដាក់ជាមួយគ្នាដែលមានព័ត៌មានដែលគេបោះពុម្ពដើម្បីបង្ហាញពីគំនិតមួយ។
៧.៣ វត្ថុគំរូ
គឺជាវត្ថុតំណាងដែលមើលទៅពិតដូចវត្ថុពិត។ វត្ថុគំរូមួយអាចមានទំហំធំជាង
តូចជាង ឬុប៉ុនទៅនឹងវត្ថុដែលវាតំណាងឲ្យ។វាអាចជារូបរាងលំអិតទាំងស្រុងឬជារូបសាមញ្ញសម្រាប់គោលបំនងបង្រៀនប៉ុណ្ណោះ។តាមពិតរូបគំរូអាចផ្តល់បទពិសោធន៍រៀនសូត្រដែលមិនអាចផ្តល់ដោយវត្ថុពិតទេ។
ជាឧទាហរណ៍ ព័ត៌មានលំអិតដែលសំខាន់ៗអាចត្រូវគេបង្ហាញតាមរយៈពណ៌បាន។
រូបគំរូមួយចំនួនអាចមើលទៅខាងក្នុងមិនដូចទៅនឹងវត្ថុពិតទេ។
៧.៤ ទស្សនៈកិច្ចសិក្សា
ដំណើរកំសាន្តនៅក្រៅថ្នាក់រៀនដើម្បីសិក្សាលំនាំពិតរបស់មនុស្សនិងវត្ថុជារឿយៗបង្កើននូវតម្រូវការរបស់សិស្សសម្រាប់បទពិសោធន៍ផ្ទាល់ខ្លួន។វាអាចប្រើប្រាស់បាតុភូតដែលនាំយកទៅក្នុងថ្នាក់សម្រាប់ការអង្កេតនិងសិក្សា។ទស្សនៈកិច្ចសិក្សារួមមានដំណើរកំសាន្តរយៈពេលពីរឬបីនាទីទៅក្នុងទីធ្លាសាលារៀនដើម្បីអង្កេតមើលដើមឈើឬក៏ជាដំណើរកំសាន្តដែលមានរយៈពេលយូរជាងដល់បួន
ឬប្រាំថ្ងៃទៅតំបន់ទេសចរណ៍ប្រវត្តិសាស្រ្តនានា។តំបន់ទស្សនៈកិច្ចសិក្សាល្អរួមមានៈ
សួនសត្វ សារមន្ទីរ អគារសាធារណៈ និងសួនឧទ្យាន។ល។
៧.៥ រូបភាពនឹង
គឺជារូបតំណាងដែលជារូបថតនៃវត្ថុ មនុស្ស និងទីកន្លែង។ល។
៧.៥.១ គុណសម្បត្តិនៃរូបភាពនឹង
·
អាចប្រើដើម្បីបកស្រាយគំនិតអរូបិយទៅជាទំរងពិតប្រាកដច្រើនជាង។
·
ងាយស្រួលរកបាន។
·
ងាយស្រួលប្រើ។
·
តម្លៃថោកសមរម្យ។
៧.៥.២ ការកំណត់នៃរូបភាពនឹង
·
រូបថតមួយចំនួនមានទំហំតូចពេកមិនអាចប្រើនៅពីមុខក្រុមមនុស្សច្រើនបានទេ។
·
ការផ្តិតរូបមានតម្លៃពេក។
·
គេមិនអាចប្រើរូបភាពនឹងដើម្បីបង្ហាញពីចលនាទេ។
·
រូបភាពនឹងមានរាងសំប៉ែត។
៧.៥.៣ ការប្រើរូបភាពនឹង
·
រូបថតដែលគេថតនៅពេលធ្វើទស្សនៈកិច្ចសិក្សាអាចប្រភពព័ត៌មានសម្រាប់សកម្មភាពបន្តទៅទៀត។
·
មានប្រយោជន៍ក្នុងការសិក្សាពីលំនាំ។
·
មានប្រយោជន៍ក្នុងការបង្រៀនពីវិទ្យាសាស្រ្តសង្គម។
·
អាចប្រើក្នុងការធ្វើតេសន៍ និងរង្វាយតម្លៃ។
·
អាចប្រើដើម្បីជំរុញឲ្យបញ្ចេញនូវគំនិតច្នៃប្រឌិត។
៧.៦ សម្ភារៈជាក្រាហ្វិច
ក្រាហ្វិចគឺជាសម្ភារៈដែលមានរាងសំប៉ែតដែលមិនមែនជារូបថតដែលគេច្នៃជាពិសេសដើម្បីធ្វើទំនាក់ទំនងសារទៅកាន់អ្នកមើល។ពួកវាជារឿយមានពាក្យព្រមទាំងបំរាប់រូបដែលជានិមិត្តសញ្ញា។
៧.៦.១ គំនូរ
គំនូរ គំនូរគ្វាក និងដ្យាក្រាមគឺជាការរៀបចំបែបក្រាហ្វិចនៃបន្ទាត់ជាច្រើន
ដើម្បីតំណាងជាមនុស្ស ទីកន្លែង វត្ថុ និងគំនិត។
៧.៦.២ តារាង
គឺជារូបតំណាងបែបក្រាហ្វិចនៃទំនាក់ទំនងអរូបិយដូចជា
កាលប្រវត្តិ គុណភាព និងឋានានុវក្រកម។ ប្រភេទនៃតារាងគឺៈ
·
តារាងអង្គភាព
·
តារាងចំណែកថ្នាក់
·
បន្ទាត់ពេលវេលា
·
តារាងសម្រាប់បង្ហាញពីលំនាំ ឬការប្រែប្រួល។ល។
·
តារាងលេខដែលមានទិន្នន័យជាទំរង់ជាព័ត៌មានជាលេខ។
៧.៦.៣ ក្រាហ្វិច
ផ្តល់រូបតំណាងជារូបភាពដែលមានទិន្នន័យជាលេខ។ពួកវាក៏បង្ហាញពីទំនាក់ទំនងរវាងឯកកត្តាជាទិន្នន័យ
និងលំងាកជាទិន្នន័យ។ ប្រភេទនៃក្រាហ្វិចគឺៈ
·
ក្រាហ្វិចសសរ
·
ក្រាហ្វិចរូបភាព
·
ក្រាហ្វិចរង្វង់
·
ក្រាហ្វិចបន្ទាត់
៧.៦.៤ ផ្ទាំងរូបភាព
ផ្ទាំងរូបភាពរួមផ្សំជារូបភាពដោយការលាយបញ្ចូលនៃរូបភាពតូចៗបន្ទាត់ពណ៌ហើយនិងពាក្យក្នុងគោលបំនងទាក់ទាញនូវចំណាប់អារម្មណ៍យ៉ាងហោចណាស់ក៏សមល្មមនិងទំនាក់ទំនងជាសារ
ដោយសង្ខេបដែលជាធម្មតាជាសារដែលទាក់ទាញ។
៧.៦.៥ គំនូរជីវចល
គំនូរជីវចលគឺរូបត្លុក ឬរូបបញ្ឆោតមិនពិតនៃមនុស្ស
ឬព្រឹត្តិការណ៍ពិត។
៨. រូបភាពមើលឃើញដោយការបញ្ចាំងលើអេក្រង់
រូបភាពមើលឃើញដោយការបញ្ចាំងលើអេក្រង់សំដៅទៅលើទំរង់ប្រព័ន្ធផ្សព្វផ្សាយដែលរូបភាពនឹងត្រូវគេពង្រីក
និងបង្ហាញលើអេក្រង់។
៨.១ ឧបករណ៍បញ្ចាំងរូបភាព
ដោយសារតែគុណប្រយោជន៍ជាច្រើនរបស់ឧបករណ៍នេះប្រព័ន្ធបញ្ចាំងរូបភាពនេះបានមានចំនួនកាន់តែច្រើនឡើងនៅក្នុងរយៈពេលជាងប៉ុន្មានទសវត្សចុងក្រោយនេះដេលក្លាយជាសម្ភារៈឧបទ្ទេសសម្រាប់បណ្តុះបណ្តាលនៅក្នុងថ្នាក់រៀនដែលជាគេប្រើដោយទូលំទូលាយបំផុត។
ឧបករណ៍បញ្ចាំងរូបភាពបែបនេះគឺឧបករណ៍មួយយ៉ាងសាមញ្ញណាស់។ជាធម្មតាវាជាប្រអប់មួយដែលមានទីជំហនៅខាងលើ។ពន្លឺចេញពីប្រអប់ថាមពលនៅខាងក្នុងប្រអប់នេះដែលធ្វើឲ្យរួមតូចដោយប្រភេទកញ្ចក់ឡេនពិសេសហើយឆ្លងកាត់វត្ថុថ្លាមួយ(ស្លាយ)ដែលដាក់ប្រព័ន្ធកញ្ចក់ដាក់លើកន្រ្តកនៅខាងលើប្រអប់ធ្វើឲ្យរំងាកពន្លឺតាមមុំ៩០ដឺក្រេ
ហើយបញ្ចាំងរូបភាពត្រលប់ទៅលើអេក្រង់។
៨.១.១ សារៈប្រយោជន៍នៃឧបករណ៍បញ្ចាំងរូបភាព
·
អាចប្រើនៅក្នុងបន្ទប់ដែលមានពន្លឺធម្មតា។
·
វាធ្វើឲ្យអ្នកធ្វើបទបង្ហាញអាចប្រើការទំនាក់ទំនងដោយប្រើភ្នែកជាមួយទស្សនិកជន។
·
ងាយស្រួលយកតាមខ្លួន។
·
សាមញ្ញ ហើយអាចប្រើបានយ៉ាងងាយស្រួល។
·
សម្ភារៈដែលត្រូវបញ្ចាំងរូបភាពអាចរៀបចំបានភ្លាមៗ។
·
សម្ភារៈ ឬរូបភាពអាចបញ្ចាំងនៅមុខក្រុមមនុស្សច្រើន។
៨.១.២ ការកំណត់នៃឧបករណ៍បញ្ចាំងរូបភាព
·
វាអាស្រ័យទៅលើអ្នកធ្វើបទបង្ហាញ។
·
មិនអាចប្រើក្នុងការសិក្សាដោយខ្លួនឯង។
·
សម្ភារៈសិក្សាដែលបោះពុម្ព និងវត្ថុថ្លាដែលប្រើយូរណាស់មកហើយផ្សេងៗមិនអាចបញ្ចាំងបាន។
·
វត្ថុថា (ស្លាយ) ចាំបាច់ត្រូវរៀបចំ
ចំពេលដែលដំណើរការប្រើប្រាស់។
៨.២ ស្លាយ
ពាក្យស្លាយសំដៅទៅលើសន្លឹកថ្លានៃរូបថតដែលមានទំរង់តូចមួយដែលគេដាក់បញ្ចាំងមួយពេលមួយសន្លឹក។
៨.២.១ សារៈប្រយោជន៍នៃស្លាយ
·
ស្លាយអាចរៀបចំម្តងហើយម្តងទៀត
ពោលគឺពួកវាអាចបត់បែនបានច្រើនជាងហ្វីល។
·
ស្លាយអាចប្រមូលទុកបានយូរ។
·
អាចប្រើសម្រាប់ការសិក្សាជាក្រុមតូច ក្រុមធំ និងម្នាក់ឯង។
៨.២.២ ការកំណត់នៃស្លាយ
·
ស្លាយងាយស្រួលរៀបចំសារជាថ្មី។
·
ការកាន់ ឬទុកដោយធ្វេសប្រហែសអាចធ្វើឲ្យខូចស្លាយ។
·
ស្លាយមានតម្លៃថោកសមរម្យ។
៨.៣ ហ្វីល
វាគឺរមូរនៃហ្វីលថ្លាដែលមានប្រវែង៣៥
ទៅ ៦៥មីលីម៉ែត្រ ដែលមានស៊េរីនៃរូបភាពជាប់ៗគ្នាសម្រាប់បញ្ចាំង។
៨.៣.១ សារៈប្រយោជន៍នៃហ្វីល
·
ហ្វីលគឺជាដុំបិទជិត ហើយងាយស្រួលកាន់។
·
រូបភាពលើហ្វីលឋិតនៅតាមលំដាប់លំដោយ
ហើយអាចអាចបញ្ចាំងតាមលំដាប់នៃពេលវេលា។
៨.៣.២ ការកំណត់នៃហ្វីល
·
វាមិនអាចប្តូរលំដាប់រូបភាពបាន។
·
ត្រលប់ទៅរូបភាពក្រោយ ឬរំលងទៅរូបភាពខាងមុខគឺពិបាក។
៨.៤ ឧបករណ៍បញ្ចាំងវត្ថុផ្សេងទៀត
វាជាវិធីនៃការពង្រីក
និងបង្ហាញសម្ភារៈសិក្សាដែលមិនថ្លានៅលើអេក្រង់។
៨.៤.១ សារៈប្រយោជន៍នៃឧបករណ៍បញ្ចាំងវត្ថុផ្សេងទៀត
·
វាផ្តល់នូវការបង្ហាញរយៈពេលខ្លីនូវសម្ភារៈសិក្សានៅក្នុងថ្នាក់រៀនដែលងាយរកបានដូចជាៈ
ផែនទី កាសែត សៀវភៅ។ល។
·
វាបង្ហាញពីការបង្ហាញជាក្រុម និងការពិភាក្សានៃកិច្ចការរបស់សិស្ស។
·
វត្ថុដែលមានបណ្តោយ ទទឹង និងកម្ពស់ អាចពង្រីក
និងបញ្ចាំងបាន។
៨.៤.២ ការកំណត់នៃឧបករណ៍បញ្ចាំងវត្ថុផ្សេងទៀត
·
បញ្ចាំងក្នុងបន្ទប់ដែលងងឹត។
·
ឧបករណ៍បញ្ចាំងមានទម្ងន់ធ្ងន់ណាស់។
·
កំដៅនៃឧបករណ៍អាចធ្វើឲ្យខូចដល់សម្ភារៈសិក្សា។
៩. ប្រព័ន្ធផ្សព្វផ្សាយជាសម្លេង
៩.១ សេចក្តីផ្តើម
សិស្សនៅបឋមសិក្សា និងអនុវិទ្យាល័យ
ចំណាយពេលវេលារបស់ពួកគេចំនួន ៥០% គ្រាន់តែសម្រាប់ការស្តាប់ (ឬយ៉ាងហោចណាស់ឮ)។
និសិត្សមហាវិទ្យាល័យទំនងជាចំណាយពេលរបស់គេជិត ៩០% នៅក្នុងថ្នាក់ស្តាប់មេរៀន
និងការពិភាក្សាសិក្ខាសាលា។ ដូច្នេះសារៈសំខាន់នៃប្រព័ន្ធផ្សព្វផ្សាយជាសម្លេងនៅក្នុងថ្នាក់មិនគួរមើលរំលងទេ។តាមរយៈប្រព័ន្ធផ្សព្វផ្សាយជាសម្លេង
ពួកយើងចង់និយាយពីមធ្យោបាយផ្សេងៗនៃការថតសម្លេង និងបញ្ជូនសម្លេងមនុស្ស ហើយនិងសម្លេងដ៏ទៃទៀតក្នុងគោលបំនងសម្រាប់ការបង្រៀន។
ឧបករណ៍សម្លេងសាមញ្ញភាគច្រើនដែលប្រើក្នុងថ្នាក់រៀនគឺម៉ាញ៉េ។
៩.២ ការឮ និងការស្តាប់
មុនពេលបន្តធ្វើការពិភាក្សាពីទំរង់នៃសម្លេង សូមពិនិត្យមើលលំនាំនៃការឮ
និងការស្តាប់សិននៅពេលដែលវាជាប់ទាក់ទងទៅនឹងការទំនាក់ទំនងនៃគំនិតនិងព័ត៌មានសម្រាប់ការអភិវឌ្ឍន៍នៃជំនាញស្តាប់។ការឮនិងការស្តាប់មិនដូចគ្នាទេទោះពួកវាមានទំនាក់ទំនងនិងគ្នាក៏ដោយពួកយើងនិយាយថាការឮគឺជាលំនាំសរីរៈ
និងការស្តាប់គឺលំនាំចិត្ត។
៩.២.១ ការឮ
វាគឺលំនាំសរីរៈដែលរលកសម្លេងចូលតាមត្រចៀកខាងក្រៅត្រូវបានបញ្ជូនទៅក្រដាស់ត្រចៀកប្រែក្លាយជារំញ័រម៉េកានិចនៅចំកណ្តាលត្រចៀកហើយប្តូរនៅក្នុងត្រចៀកខាងក្នុងចូលទៅក្នុងប្រព័ន្ធប្រសាទរួចចូលទៅក្នុងខួរក្បាល។
៩.២.២ ការស្តាប់
វាជាលំនាំចិត្តដែលចាប់ផ្តើមជាមួយការដឹងនិងចំណាប់អារម្មណ៍របស់នរណាម្នាក់ទៅនឹងសម្លេង
ឬគំរូសំដី ឬការស្គាល់សញ្ញាណសម្លេងជាក់លាក់ ហើយចុងក្រោយបង្អស់មានការយល់ដឹង
មិនទទួលការយល់ដឹង។ លំនាំការឮ/ការស្តាប់ក៏ជាលំនាំការទំនាក់ទំនង/ការរៀនផងដែរ។
ជាមួយលំនាំការទំនាក់ទំនង/ការរៀនសារមួយត្រូវបានបញ្ជូនដោយអ្នកបញ្ជូននិងទទួលដោយអ្នកទទួល។គុណភាពនៃសារដែលបញ្ជូនមានប្រសិទ្ធភាពដោយសមត្ថភាពរបស់អ្នកបញ្ជូនដើម្បីបង្ហាញសារឲ្យបានច្បាស់និងសមហេតុផល។គុណភាពនៃសារដែលទទួលបានមានប្រសិទ្ធភាពដោយសមត្ថភាពរបស់អ្នកទទួល
ដើម្បីយល់ពីសារ។
៩.៣ បច្ចេកទេសសម្រាប់បង្កើនជំនាញ/សមត្ថភាពស្តាប់ដល់សិស្ស
នៅក្នុងការអប់ផ្លូវការគេចាប់អារម្មណ៍យ៉ាងខ្លាំងលើការថតសម្លេងចាប់អារម្មណ៍បន្តិចបន្តួចលើការនិយាយ
និងមិនចាប់អារម្មណ៍ជាពិសេសលើការស្តាប់ទេ។ ការស្តាប់គឺជាជំនាញមួយ
ការស្តាប់អាចរីកចំរើនបានដោយមានជំនួយនៃបច្ចេកទេសដូចខាងក្រោមនេះ៖
៩.៣.១ ការស្តាប់ដែលមានការដឹកនាំ
មុនពេលបង្ហាញមេរៀន ឬរឿងផ្ទាល់មាត់ ផ្តល់ឲ្យសិស្សនូវវត្ថុបំនង
ឬសំនួរមួយចំនួន ដើម្បីនាំគេដល់ការស្តាប់។
៩.៣.២ ផ្តល់ទិសដៅតាមលំដាប់លំដោយ
ផ្តល់ឲ្យសិស្សម្នាក់ៗឬជាក្រុមនូវទិសដៅនៅលើកាសែតសម្លេងនិងស្នើពួកគេធ្វើតាមការណែនាំ។
៩.៣.៣ ស្តាប់រកគំនិតសំខាន់
ចាំកម្រិតអាយុរបស់សិស្សនៅក្នុងចិត្តអ្នកអាចហៅឲ្យសិស្សស្តាប់រកគំនិតសំខាន់ហើយ
បន្ទាប់មកកត់ត្រាគំនិតសំខាន់។
៩.៣.៤ ការប្រើការប្រឡងក្នុងការស្តាប់
សិស្សតូចៗអាចរៀនដើម្បីធ្វើឲ្យឃើញច្បាស់ពីភាពខុសគ្នារវាងអត្ថន័យនៅក្នុងការប្រឡងស្តាប់សម្លេងដោយការស្តាប់ទៅប្រយោគដែលមានពាក្យបាត់
ហើយបន្ទាប់មកផ្តល់ពាក្យដែលត្រឹមត្រូវ។
៩.៣.៥ វិភាគរចនាសម្ព័ន្ធនៃការធ្វើបទបង្ហាញមួយ
គេអាចស្នើសិស្សឲ្យធ្វើប្លង់
(វិភាគ និងរៀបចំ) បទបង្ហាញផ្ទាល់មាត់មួយ។ គ្រូអាចកំណត់ថាតើពួកគេមានសមត្ថភាពពិភាក្សាគំនិតសំខាន់បានល្អប៉ិណ្ណា។
៩.៣.៦ បង្ហាញពីភាពខុសគ្នារវាងព័ត៌មានទាក់ទង
និងព័ត៌មានមិនទាក់ទង
បន្ទាប់ពីបានស្តាប់ទៅបទបង្ហាញផ្ទាល់មាត់មួយ
ឲ្យសិស្សសំគាល់នូវគំនិតសំខាន់ និងអត្រាពីច្រើនទៅតិចនូវគំនិតដែលទាក់ទងដែលគេបានបង្ហាញ។
៩.៤ សារៈប្រយោជន៍នៃប្រព័ន្ធផ្សព្វផ្សាយជាសម្លេង
·
ជាទំរង់នៃការបង្រៀនដែលមានតម្លៃថោកសមរម្យ។
·
សម្ភារៈជាសម្លេងងាយស្រួលរកបាន និងប្រើបានយ៉ាងសាមញ្ញ។
·
សិស្សដែលមិនអាចអានអាចរៀនពីប្រព័ន្ធផ្សព្វផ្សាយជាសម្លេង។
៩.៥ ការកំណត់នៃប្រព័ន្ធផ្សព្វផ្សាយជាសម្លេង
·
ប្រព័ន្ធផ្សព្វផ្សាយជាសម្លេងរក្សានូវលំដាប់នៃបទបង្ហាញ
ទោះបីវាអាចខាល់កាសែថយក្រោយក៏ដោយ។
·
សិស្សមួយចំនួនមិនយកចិត្តទុកដាក់ទេនៅពេលដែលអ្នកនិយាយមិនមានវត្តមាន។
·
ការចំណាយដំបូងទិញឧបករណ៍សម្លេងប្រហែលជាបញ្ហាមួយ។
៩.៦ ការអនុវត្តន៍នៃប្រព័ន្ធផ្សព្វផ្សាយជាសម្លេង
·
អាចប្រើសម្រាប់ជាឧបករណ៍ដើរជាជំហ៊ានដោយខ្លួនឯង និងសម្រាប់ការរៀនជំនាញ។
·
សម្លេងនៃព្រឹត្តិការណ៍ថ្មីៗ
និងការកើតឡើងពីប្រវត្តិសាស្រ្តអាចត្រូវគេបង្ហាញ។
·
ម៉ាញេថតសម្លេងអាចត្រូវគេប្រើនៅពេលធ្វើទស្សនៈកិច្ចសិក្សា
ហើយបន្ទាប់មកទិន្នន័យដែលថតបានអាចត្រូវបានគេយកមកពិភាក្សា។
·
សិស្សក៏អាចថតសម្លេងផ្ទាល់របស់គេសម្រាប់ធ្វើបទបង្ហាញផងដែរ។ល។
·
គេប្រើវាសម្រាប់គោលបំនងធ្វើរង្វាយតម្លៃ។
Comments
Post a Comment