វិញ្ញាសាសម្រាប់ប្រឡង Bac II ទី 5រូបវិទ្យា (ប្រឡងបាក់ឌុប2019)

I. ១. ដូចម្ដេចដែលហៅថាបំលែងទែម៉ូឌីណាមិច ?

២. ចូរពោលច្បាប់ឡិន ដើម្បីកំណត់ទិសដៅចរន្តអាំងឌ្វី

II.ម៉ាសស៊ីនកាកណូដែលប្រភពត្រជាក់មានសីតុណ្ហភាពថេរ និង សីតុណ្ហភាពប្រភពក្ដៅ 500K ហើយមានទិន្នផលកម្ដៅ 50% ។

តើសីតុណ្ហភាពប្រភពក្ដៅឡើងដល់ប៉ុន្មានអង្សាសេ ? ប្រសិនបើគេចង់បង្កើនទិន្នផលកម្ដៅម៉ាស៊ីននេះកើនឡើងដល់80% ។ 

III. គណនាថាមពលស៊ីនេទិចមធ្យមរបស់ម៉ូលេគុលនៅសីតុណ្ហភាព 910អង្សាសេ ។ គេឱ្យ 

IV. ក. គេផ្ទុកបន្ទុកក្នុងកុងដង់សាទ័រមួយដែលមាន C equals 1 mu Fក្រោមតង់ស្យុង E=V=1V ។

គណនាថាមពលដែលស្តុកក្នុងកុងដង់សាទ័រនៅពេលវាផ្ទុក ។

ខ. កុងដង់សាទ័រដែលផ្ទុកនោះ ត្រូវបានគេតភ្ជាប់ទៅនឹងគោលនៃបូប៊ីន ដែលមានអាំងឌុចតង់ L=0.1H និងរេស៊ីស្តង់ក្នុងអាចចោលបាន ។ គណនាអាំងតង់ស៊ីតេចរន្តអតិបរមានៃបូប៊ីន ។

V. ទម្រខ្សែចម្លងពីរដាក់ឱ្យស្របគ្នាក្នុងប្លង់ដេក ដែលចុងទាំងពីររបស់វាភ្ជាប់គ្នាដោយ R equals 4 normal Omega ហើយទម្រទាំងពីរនៅឃ្លាតគ្នាចម្ងាយ 10cm ។ របារអង្គធាតុចម្លងអគ្គិសនី ំMN ដាក់ឱ្យកែងលើទម្រទាំងពីរ ។ ប្លង់ទម្រកែងនឹងដែនម៉ាញេទិចឯកសណ្ឋានមានអាំងឌុចស្យុង B=0.05T ។ គេរុញរបារ MN ឱ្យផ្លាស់ទី

លើទម្រទាំងពីរដោយល្បឿន 40m/s ។ គណនាអាំងតង់ស៊ីតេចរន្តអាំងឌ្វីឆ្លងកាត់ឆ្លងកាត់រេស៊ីស្តង់ បើរបារ និងទម្រមានរេស៊ីស្តង់អាចចោលបាន ។

VI. ប្រព័ន្ធទែម៉ូឌីណាមិចមួយបានធ្វើបម្លែងដូចខាងក្រោម ។ គណនាបម្រែបម្រួលថាមពលក្នុងរបស់

ប្រព័ន្ធ ។

ក. ប្រព័ន្ធស្រូបបរិមាណកម្ដៅ 2000J និង ទទួលកម្មន្ត 500J ។

ខ. ប្រព័ន្ធស្រូបបរិមាណកម្ដៅ 1500J និង បំពេញកម្មន្ត 400J ។

គ. បរិមាណកម្ដៅ 5000J ត្រូវបានបំភាយចេញពីប្រព័ន្ធនៅពេលមាឌថេរ ។



Comments