វិញ្ញាសាសម្រាប់ប្រឡង Bac II ទី ២ (ប្រឡងបាក់ឌុប2018) ជីវវិទ្យា

I.(៦ពិន្ទុ) ដូចម្ដេចហៅថា អាំងភ្លុចប្រសាទ ? តើអាំងភ្លុចប្រសាទឆ្លងកាត់ស៊ីណាប់ដូចម្ដេច ?

II.(៨ពិន្ទុ) តើរលកសូរមានឥទ្ធិពលទៅលើផ្នែកផ្សេងៗនៃត្រចៀកយ៉ាងដូចម្ដេច ?

III.(៩ពិន្ទុ) តើវិស្វកម្មសេនេទិចផ្ដល់ផលល្អ និងផលអាក្រក់អ្វីខ្លះដល់មនុស្ស ?

IV.(១០ពិន្ទុ) ចូររកលក្ខណៈខុសគ្នារវាង ៖

                       ក. (៦ពិន្ទុ)    រុក្ខជាតិម៉ូណូកូទីលេដូន និងរុក្ខជាតិនីកូទីលេដូន ។

                        ខ. (៥ពិន្ទុ)    ការបង្កាត់ជិត និងកាបង្កាត់ឆ្ងាយ ។

V.(១១ពិន្ទុ)    ក. (៥ពិន្ទុ)    តើអាំងស៊ុយលីនជាអ្វី ? បើកង្វះអរម៉ូនអាំងស៊ុយលីនបណ្ដាលឱ្យមានផល

                    វិបាកអ្វី ?

                     ខ. (៦ពិន្ទុ)    ចូរបកស្រាយពីរបៀបផលិតអរម៉ូនអាំងស៊ុយលីនដោយវិស្វកម្មសេនេទិច ?

VI.(១១ពិន្ទុ)    ក. (៣ពិន្ទុ)    ចូររៀបរាប់ពីតួនាទីរបស់អង់ស៊ីម ARN ប៉ូលីមេរ៉ាស ។

                       ខ. (៨ពិន្ទុ)    ម៉ូលេគុល ARNm មួយមានទំនាក់ទំនងរីបូនុយក្លេអូទីត

                         A equals 4 U semicolon G over C equals one half semicolon U over G equals one fifth

                        គណនាភាគរយនៃនុយក្លេអូទីតប្រភេទនីមួយៗរបស់អង្កត់ ADN ដែលកំណត់សំយោគ 

                        ARNm នេះ ។

VII.(១១ពិន្ទុ)    ម៉ូលេគុល ARN មួយមាននុយក្លេអូទីតប្រភេទ C=35% នៃនុយក្លេអូទីតសរុប ហើយ

                        នុយក្លេអូទីតប្រភេទ C លើសនុយក្លេអូទីតប្រភេទ A ចំនួន 4400 ។        

                        ក. (១០ពិន្ទុ)    គណនាចំនួននុយក្លេអូទីតប្រភេទនីមួយៗរបស់ ADN ។

                         ខ. (៨ពិន្ទុ)    តើម៉ូលេគុល ADN នេះមានប៉ុន្មានជំហាន ?

                         គ. (២ពិន្ទុ)    បើម៉ូលេគុល ADN នេះស្វ័យដំឡើងទ្វេ 4 ដង តើវាត្រូវការនុយក្លេអូទីត

                         សេរីចំនួនប៉ុន្មាន ?

Comments