របៀបសរសេរកិច្ចតែងការបែប 5E នៃរូបវិទ្យា (2)

ជំពូកទី៣              រលក

មេរៀនទី១    ចលនាខួប       

៣. លំយោល

ប៉ោលទោល(រយៈពេល ២ម៉ោង)

រូបវិទ្យា        ថ្នាក់ទី ១១

បង្រៀនដោយ               ហែម សេន

វិធីសាស្រ្តបង្រៀន 5E Model 

     I.        លទ្ធផលរំពឹងទុក

បន្ទាប់ពីចប់ចំណុចនេះសិស្សនឹង ៖

-       រំលឹកភាពខុសគ្នារវាងការពិសោធន៍ និង​ ការសង្កេត

-       ដឹងពីអ្វីដែលមានឥទ្ធិពលលើប៉ោលទោល

-       កត់សម្គាល់ពួកអថេរ និងពន្យល់សារះសំខាន់របស់វាក្នុងការពិសោធន៍

-       កត់ត្រាលទ្ធផល និងណែនាំនៃដំណើរការពិសោធន៍ក្នុងមេរៀនទាំងមូល

-       ប្រើជំនាញដោះស្រាយបញ្ហាដើម្បីបង្កើតប៉ោលទោល

-       រកសំទុះទំនាញដីបានតាមរយៈប៉ោលទោល

   II.        ចំណេះដឹងមូលដ្ឋាន (15mn)

គ្រូ៖  តើកម្លាំងអ្វីខ្លះអ្នកបានដឹង ?  

សិស្ស៖ កម្លាំងទំនាញ កម្លាំងកកិត កម្លាំងរុញ និង កម្លាំងទាញ ។ ល ។

គ្រូ៖ តើថាមពលអ្វីខ្លះអ្នកធ្លាប់ដឹង ?  ​

សិស្ស៖ ថាមពលស៊ីនេទិច ថាមពលប៉ូតង់ស្យែល  ។ ល ។

គ្រូ៖ តើគេអាចកត់សម្គាល់កម្លាំងដែលមានឥទ្ធិពលលើអង្គធាតុផ្លាស់ទីបានដែរឬទេ ?

សិស្ស៖ គេអាចកត់សម្គាល់កម្លាំងដែលមានឥទ្ធិពលលើអង្គធាតុផ្លាស់ទីបាន ។

គ្រូ៖ តើកម្លាំងសរុបមានអំពើលើអង្គធាតុធ្វើឱ្យវាមានលំនឹងដែរឬទេ ?  មិនមានលំនឹងដែរឬទេ ?

សិស្ស៖ កម្លាំងសរុបមានអំពើលើអង្គធាតុធ្វើឱ្យវាលំនឹង ឬ កម្លាំងសរុបអំពើលើអង្គធាតុធ្វើឱ្យវាមិនឱ្យលំនឹង ។​​

គ្រូ៖ តើកម្លាំងទំនាញផែនដី និងកម្លាំងកកិត មានឥទ្ធិពលលើចលនាដែរឬទេ ?

សិស្ស៖ កម្លាំងទំនាញផែនដី និង កម្លាំងកកិត ឥទ្ធិពលរបស់វាលើចលនា ។

គ្រូ ៖ ដូចម្ដេចហៅថា អថេរ អថេរឯករាជ អថេរអថេរមិនឯករាជ និង  ការធ្វើឱ្យអថេរនៅថេរ ?

សិស្ស៖ អថេរ  អ្នកវិទ្យាសាស្រ្តប្រើក្នុងការពិសោធន៍ដើម្បីស្រាវជ្រាវទំនាក់ទំនងបុព្វហេតុនិងឥទ្ធិពលក្នុងធម្មជាតិ។

  III.        សំណួរបំផុសមេរៀន(10mn)

គ្រូ៖ តើបុព្វហេតុអ្វីធ្វើឱ្យអង្គធាតុផ្លាស់ទី ឬ​ បំរុងនឹងផ្លាស់ទី ?

សិស្ស៖ កម្លាំង ។

គ្រូ៖ នៅពេលវត្ថុពីរទង្គិចគ្នាតើនឹងអ្វីដែលកើតឡើង ?

សិស្ស៖ ទិសដៅចលនារបស់វាទាំងពីរផ្លាស់ប្ដូរ ។

គ្រូ៖ តើប៉ោលអាចផ្លាស់ទីវត្ថុមួយនៅស្ងៀមបានទេតើធ្វើដូចម្តេចតើអ្នកធ្លាប់បានឃើញវាកើតឡើងដែរឬទេ?

      ចូរពន្យល់ ។

សិស្ស៖ បាន ។ យោលប៉ោលទៅទង្គិចវត្ថុនោះ ។ ធ្លាប់ឃើញ ។ ព្រោះនៅពេលទង្គិចមានបម្រែបម្រួលបរិមាណចលនា ។          

 IV.        ដំណើរការបង្រៀន




Comments