វិញ្ញាសាសម្រាប់ប្រឡង Bac II ទី ៣ (ប្រឡងបាក់ឌុប2019) ជីវវិទ្យា


I.(៥ពិន្ទុ) ដូចម្ដេចហៅថាដំណើរលំអងសិប្បនិម្មិត ? ហេតុអ្វីបានជាគេធ្វើដំណើរលំអងសិប្បនិម្មិត ?

II.(៨ពិន្ទុ) ចូរពន្យល់ពីរ៖

                ក-    ដំណើរឆ្លងកាត់ស៊ីណាប់របស់អាំងភ្លុចប្រសាទ ។

                    ខ-    ការកកើតនៃពុម្ពក្រៅ ។

III.(១០ពិន្ទុ)    ចូរពណ៌នាពីលក្ខណៈរបស់អង់ស៊ីម ?

IV.(១០ពិន្ទុ)    តើអរម៉ូនដែលបញ្ចេញដោយកោសិកា (𝛽) និងកោសិកាអាល់ហ្វា (𝛼) របស់លំពែងមាន

                        សកម្មភាពដូចម្ដេចខ្លះ ?                    

V.(១០ពិន្ទុ)    ចូរប្រៀបធៀប ADN និងប្រូតេអ៊ីន ។

VI.(១៥ពិន្ទុ)    ម៉ូលេគុល ADN មួយមានចំនួនរង្វេល 10 to the fifth power ។ ដោយការេនៃផលសងនុយក្លេអូទីត A 

                        និងនុយក្លេអូទីត C ស្មើ 4 times 10 to the fifth power  ។

                        ក. រកចំនួននុយក្លេអូទីតប្រភេទនីមួយៗរបស់ ADN ។

                        ខ. តើ ADN ស្វ័យតម្លើងទ្វេប៉ុន្មានលើក ? បើក្រោយស្វ័យតម្លើងទ្វេរួច ADN មានកូន

                        នុយក្លេអូទីត A ស្មើ 48 times 10 to the fifth power ។

VII.(១៥ពិន្ទុ)    ច្រវាក់ម្ខាងនៃសែនមួយមាននុយក្លេអូទីត C=1/2 និង A=1/3 និង T=1/6 ។ ARNm មួយ

                          ចម្លងក្រមចេញពីច្រវាក់ម្ខាងនៃសែននេះមានរីបូនុយក្លេអូទីត 750 ។

                          ក. រកចំនួនរីបូនុយក្លេអូទីតនៃរាល់ប្រភេទរបស់ ARNm នេះ ។

                           ខ. រកចំនួនសម្ព័នអ៊ីដ្រូសែននៃសែនខាងលើ ។

Comments