មាតិកា
បុព្វហេតុ.......................................................................................................................................i
មាតិកា..........................................................................................................................................ii
ផ្នែកទី១ សេចក្ដីផ្ដើម.....................................................................................................................១
ផ្នែកទី២ ការស្វែងយល់ពីមុខវិជ្ជាសិក្សា ..........................................................................................២
១. ទំនាក់ទំនងរវាងមធ្យមសិក្សាទុតិយភូមិ និងការអប់រំបច្ចេកទេស......................................២
២. មុខវិជ្ជាសម្រាប់មធ្យមសិក្សាទុតិភូមិ.................................................................................៣
៣. មុខវិជ្ជាសម្រាប់អប់រំបច្ចេកទេស.......................................................................................៤
ផ្នែកទី៣ ការស្វែងយល់ពីខ្លួនឯង....... ..........................................................................................៥
១. ការអនុវត្តតេស្តញែកប្រភេទថ្នាក់.......................................................................................៥
២. ការពិនិត្យលទ្ធផល............................................................................................................១៩
ផ្នែកទី៤ ការស្វែងយល់ពីមុខវិជ្ជាតម្រង់ទិសឆ្ពោះទៅការសិក្សាជំនាញ..............................................២២
១. ផ្នែកវិទ្យាសាស្ត្រ..................................................................................................................២២
២. ផ្នែកវិទ្យាសាស្ត្រសង្គម........................................................................................................៣៥
សន្ទានុក្រម..................................................................................................................................៤៧
ឯកសារពិគ្រោះ.............................................................................................................................iii
ii
ផ្នែកទី១
សេចក្ដីផ្ដើម
ការសិក្សានៅកម្រិតមធ្យមសិក្សាទុតិយភូមិ ក្នុងប្រព័ន្ធអប់រំកម្ពុជានាពេលបច្ចុប្បន្ននេះ ត្រូវបានចែកចេញជាពីរប្រភេទគឺ មធ្យមសិក្សាចំណេះដឹងទូទៅ (ថ្នាក់ទី១០-១២) និងការអប់រំបច្ចេកទេស (ឆ្នាំទី១-៣) ។ ក្នុងការជ្រើសរើសយកការសិក្សាផ្នែកមធ្យមសិក្សាចំណេះដឹងទូទៅនៅតាមវិទ្យាល័យនានា
សិស្សានុសិស្សត្រូវជ្រើសរើសប្រភេទថ្នាក់តាមបណ្ដុំមុខវិជ្ជាវិទ្យាសាស្ត្រ ឬ វិទ្យាសាស្ត្រសង្គម1 ។ ចំពោះសិស្សា
នុសិស្សដែលជ្រើសរើសយកការអប់រំបច្ចេកទេស តម្រូវឱ្យជ្រើសរើសមុខជំនាញបច្ចេកទេសដូចជា
ជំនាញ មេកានិច អេឡិចត្រូនិច អគ្គិសនី កុំព្យូទ័រ ក្សេត្រសាស្ត្រ បសុវប្បកម្ម គណនេយ្យ ឌីជីថលមេ
មេឌៀឌីហ្សាញ កែច្នៃអាហារ ទេសចរណ៍ ជាដើមដែលបាននឹងកំពុងដំណើរការបណ្ដុះបណ្ដាលនៅតាមវិ
ទ្យាល័យចំណេះដឹងទូទៅ និងបច្ចេទេស2 ។
ដើម្បីឱ្យការសម្រេចចិត្តជ្រើសរើសប្រភេទថ្នាក់ ឬ ជំនាញ នៅមធ្យមសិក្សាទុតិយភូមិបានសមស្របទៅ
នឹងបុគ្គលិកលក្ខណៈ សមត្ថភាព ទេពកោសល្យផ្ទាល់ខ្លួន សិស្សានុសិស្សគប្បីពិចារណាទៅលើចំណុចសំ
ខាន់ៗដូចខាងក្រោម៖
- ការស្វែងយល់ពីខ្លួនឯង៖ សិស្សានុសិស្សគប្បីសិក្សាអំពីខ្លួនឯងផ្ទាល់ ដើម្បីរកឱ្យឃើញនូវទេពកោ
សល្យពីកំណើតថាតើស្ថិតក្នុងផ្នែកវិទ្យាសាស្ត្រ ឬ ផ្នែកវិទ្យាសាស្ត្រសង្គម
- ការស្វែងយល់ពីមុខវិជ្ជាសិក្សា៖ បន្ទាប់ពីស្វែងយល់អំពីខ្លួនឯងថាជាមនុស្សមានទេពកោសល្យខាងក្រុមណាមួយហើយ សិស្សានុសិស្សត្រូវបន្តស្វែងយល់ពីមុខវិជ្ជាសិក្សានៅក្នុងប្រភេទថ្នាក់ ឬជំនាញដែលគ្រោងនឹងជ្រើសរើស
- ការស្វែងយល់ពីមុខវិជ្ជាតម្រង់ទិសឆ្ពោះទៅជំនាញសិក្សា៖ សិស្សានុសិស្សត្រូវបន្តស្វែងយល់ពីមុខជំនាញសិក្សានៅកម្រិតឧត្តមសិក្សាដែលស្របទៅនឹងចំណូលចិត្ត និង បំណិនប្រសប់របស់ខ្លួន ។ ជាមួយគ្នានេះ សិស្សានុសិស្សគប្បីពិនិត្យពិចារណាលើមុខវិជ្ជាតម្រង់ទិសនៅកម្រិតមធ្យមសិក្សាចំណេះ
ទូទៅ ឬ មុខជំនាញបច្ចេកទេសវិជ្ជាជីវៈនៅមធ្យមសិក្សា គាំទ្រដល់ការសិក្សាមុខជំនាញណាមួយ ដែល
ខ្លួនគ្រោងនឹងជ្រើសរើសនាពេលអនាគត ។
ចំណុចគួរពិចារណាខាងលើនេះ នឹងបង្ហាញលម្អិតតាមលំដាប់លំដោយនៅក្នុងផ្នែកនីមួយៗនៃឯក
សារនេះ ។ ក្នុងន័យនេះ សិស្សានុសិស្សនឹងអាចមានលទ្ធភាពច្រើនជាងមុនក្នុងការសម្រេចចិត្តជ្រើស
រើសប្រភេទថ្នាក់ ឬជំនាញ ឈានទៅដល់ការរៀចចំផែនការសិក្សា និងអាជីពជាក់លាក់របស់ខ្លួននៅ
ពេលខាងមុខបានកាន់តែប្រសើរឡើងថែមទៀត ។
1សេចក្ដីណែនាំលេខ ២៣ អយក.សណន ចុះថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១០ ស្ដីពីការអនុវត្តកម្មវិធីសិក្សាចំណេះទូទៅនៅមធ្យមសិក្សាទុតិភូមិ2សេចក្ដីណែនាំលេខ ៤៣ អយក.សជណ ចុះថ្ងៃទី០៣ ខែកក្ដដា ឆ្នាំ២០១៩ ស្ដីពីការជ្រើសរើសសិស្សចូលរៀនផ្នែកអប់រំបច្ចេកទេស
១
ផ្នែកទី២
ការស្វែងយល់ពីមុខវិជ្ជាសិក្សា
១. ទំនាក់ទំនងរវាងមធ្យមសិក្សាទុតិយភូមិ និង
ការអប់រំបច្ចេកទេស
តាមរយៈកំណែទម្រង់របស់ក្រសួងអប់រំ យុវជន និងកីឡា ប្រព័ន្ធអប់រំផ្លូវការនៃអប់រំកម្រិតមធ្យម
សិក្សាទុតិយភូមិនាពេលបច្ចុប្បន្ន ត្រូវបានបង្កើតឡើងដើម្បីឱ្យសមស្របទៅនឹងតម្រូវការរបស់
សហគមន៍ និងស្ថានភាពវិវត្តផ្នែកសេដ្ឋកិច្ច ដោយចែកចេញជាពីរផ្នែកគឺ ផ្នែកចំណេះទូទៅ និងផ្នែក
អប់រំបច្ចេកទេស ។ ខាងក្រោមនេះ គឺជាគំនូសបំព្រួញសង្ខេបនៃប្រព័ន្ធអប់រំនៅកម្រិតមធ្យមសិក្សា
ដែលបាននឹងកំពុងដាក់ឱ្យអនុវត្តនៅតាមវិទ្យាល័យចំណេះទូទៅនិងបច្ចេកទេស៖
២. មុខវិជ្ជាសម្រាប់មធ្យមសិក្សាទុតិយភូមិ
ការសិក្សានៅមធ្យមសិក្សាទុតិភូមិ សិស្សានុសិស្សត្រូវអនុវត្តតាមកម្មវិធីសិក្សាគោលរបស់ក្រសួងអប់រំ
យុវជន និងកីឡា នៅថ្នាក់វិទ្យាសាស្ត្រ និងថ្នាក់វិទ្យាសាស្ត្រសង្គមដែលមានរបាយម៉ោងសិក្សាតាមមុខវិជ្ជានីមួយៗដូចខាងក្រោម៖
- ក្នុង ១ សប្ដាហ៍ សិក្សា ៦ ថ្ងៃ (ចន្ទ - សៅរ៍)
- ក្នុង១ ថ្ងៃសិក្សាចន្លោះពី ៤ - ៧ ម៉ោង
- ក្នុង ១ ម៉ោង សិក្សាត្រឹមរយៈពេល ៥០ នាទី
៣. មុខវិជ្ជាសម្រាប់ការអប់រំបច្ចេកទេស
ការសិក្សានៅផ្នែកអប់រំបច្ចេកទេសនៅកម្រិតមធ្យមសិក្សា សិស្សានុសិស្សត្រូវអនុវត្តតាមកម្មវិធីសិក្សាគោលរបស់ក្រសួងអប់រំ យុវជន និងកីឡា តាមមុខជំនាញនីមួយៗដែលមានរបាយម៉ោងសិក្សាដូចខាងក្រោម៖
- ក្នុង ១ឆ្នាំ សិក្សា មាន ៣៨ សប្ដាហ៍
- ក្នុង១ សប្ដាហ៍សិក្សា ៦ ថ្ងៃ ( ចន្ទ - សៅរ៍ )
- ក្នុង ១ ថ្ងៃ សិក្សាចន្លោះពី ៤ - ៦ ម៉ោង
- ក្នុង ១ ម៉ោង សិក្សាត្រឺមរយៈពេល ៥០ នាទី
4 ត្រូវរៀនមុខវិជ្ជាគីមីវិទ្យា-ជីវវិទ្យា ចំនួន២ម៉/សប្ដាហ៍ លើមុខជំនាញក្សេត្រសាស្ត្រ ឬបសុវប្បវកម្ម ដែលមានចំនួនសរុប ៧៦ម៉/ឆ្នាំ
5 ត្រូវរៀនមុខវិជ្ជាសេដ្ឋកិច្ច ចំនួន ២ម៉/សប្ដាហ៍ លើមុខជំនាញគណនេយ្យ ដែលមានចំនួនសរុប ៧៦ម៉/ឆ្នាំ
6 ត្រូវរៀនមុខវិជ្ជាប្រវត្តិវិទ្យា-ភូមិវិទ្យា ចំនួន ២ម៉/សប្ដាហ៍ លើមុខជំនាញទេសចរណ៍ ដែលមានចំនួនសរុប ៧៦ម៉/ឆ្នាំ
7 ត្រូវរៀនមុខវិជ្ជាជម្រើសណាមួយ ចំនួន ១៨ម៉/ជំនាញ (អាចរៀននៅឆ្នាំទី១ ទី២ ឬទី៣ អាស្រ័យលើសាលារៀបចំ ) ។
ផ្នែកទី៣
ការស្វែងយល់ពីខ្លួនឯង
១. ការអនុវត្តតេស្តញែកប្រភេទថ្នាក់
ការជ្រើសរើសប្រភេទថ្នាក់រៀនដែលឆ្លើយតបទៅនឹងសមត្ថភាព ទេពកោសល្យ និងបុគ្គលិកលក្ខណៈផ្ទាល់ខ្លួន គឺជាផ្នែកមួយជួយជំរុញឱ្យការសិក្សារបស់សិស្សានុសិស្សទទួលបានលទ្ធផលជាវិជ្ជមាន ព្រមទាំងក្លាយជាត្រីវិស័យតម្រង់ទិសអាជីពនាពេលអនាគតបានកាន់តែប្រសើរ ។ កម្រងតេស្តវាយតម្លៃទាំង ១៦ ក្រុមខាងក្រោមនេះ នឹងជួយសិស្សានុសិស្សឱ្យមានមូលដ្ឋានក្នុងការសម្រេចចិត្តជ្រើសរើសប្រភេទថ្នាក់ ឬជំនាញសិក្សានៅកម្រិតមធ្យមសិក្សាទុតិយភូមិក្នុងឆ្នាំសិក្សាថ្មី។ លទ្ធផលនៃតេស្តវាយតម្លៃនេះ មិនតម្រូវឱឱ្យសិស្សានុសិស្សត្រូវតែអនុវត្តតាមទាំងស្រុងនោះទេ ប៉ុន្តែវាគឺជាការបង្ហាញផ្លូវ និងជាការផ្ដល់ប្រឹក្សាគាំទ្រផ្នែកស្មារតីដើម្បីជួយដល់សិស្សានុសិស្សក្នុងការបោះជំហានបន្តការសិក្សា ឆ្ពោះទៅប្រកបដោយភាពប្រកដប្រជា ។
មុននឹងចាប់ផ្ដើមអនុវត្តតេស្តវាតម្លៃ សិស្សានុសិស្សគប្បីស្វែងយល់ពីរបៀបធ្វើតេស្តដូចខាងក្រោម៖
ការណែនាំអំពីរបៀបធ្វើតេស្ត
ផ្នែកទី៤
ការស្វែងយល់ពីមុខវិជ្ជាតម្រង់ទិសឆ្ពោះទៅការសិក្សាជំនាញ
បន្ទាប់ពីបានឆ្លងកាត់ដំណាក់កាលអនុវត្តតេស្តញែកប្រភេទថ្នាក់ និងស្វែងយល់ពីមុខវិជ្ជាសិក្សាកម្រិតមធ្យមសិក្សាទុតិយភូមិ និងការអប់រំបច្ចេកទេស នៅផ្នែកទី២ និងទី៣ ខាងលើរួចមក ក្នុងផ្នែកទី៤ នេះសិស្សានុសិស្សនឹងបានស្វែងយល់់ព័ត៌មានបន្ថែមអំពីមុខជំនាញសិក្សាដែលពាក់ព័ន្ធនៅកម្រិតឧត្តមសិក្សា ។
ការជ្រើសរៀនប្រភេទថ្នាក់វិទ្យាសាស្ត្រ ឬវិទ្យាសាស្ត្រសង្គម ឬអប់រំបច្ចេកទេសសិស្សានុសិស្សគ្រប់រូបគួរគប្បីពិចារណាលើលទ្ធភាព និងសមត្ថភាពផ្ទាល់ខ្លួនក្នុងការផ្សារភ្ជាប់ការសិក្សាកម្រិតមធ្យមសិក្សាទុតិយភូមិទៅនឹងការចាប់យកជំនាញនៅឧត្តមសិក្សា ឬការអប់រំបណ្ដុះបណ្ដាលបច្ចេកទេសវិជ្ជាជីវៈរបស់ខ្លួន នាពេលអនាគត ។ ឧទាហរណ៍ បើសិស្សណាម្នាក់ជ្រើសរើសរៀនថ្នាក់វិទ្យាសាស្ត្រ អំឡុងពេលរៀននៅកម្រិតមធ្យមសិក្សាទុតិយភូមិ ពួកគេគួរគប្បីបន្តចាប់យកជំំនាញនៅកម្រិតឧត្តមសិក្សា នៅផ្នែកវិទ្យាសាស្ត្រ ។ ការជ្រើសរើសដែលមានលក្ខណៈស្របគ្នាបែបនេះ នឹងជួយសិស្សានុសិស្សឱ្យមានមូលដ្ឋានចំណេះដឹងផ្សារភ្ជាប់គ្នាយ៉ាងជិតស្និទ្ធពីមធ្យមសិក្សាទុតិយភូមិទៅកាន់ឧត្តមសិក្សា ឬការអប់រំបណ្ដុះបណ្ដាលបច្ចេកទេសវិជ្ជាជីវៈដែលនឹងជំរុញឱ្យដំណើរការសិក្សារបស់ពួកគេប្រព្រឹត្តទៅបានដោយរលូន និងជោគជ័យ ។
Comments
Post a Comment