- ចូរកំណត់ទិសដៅដែនម៉ាញេទិចដែលបង្កើតដោយចរន្តត្រង់នៅចំណុច M៖
- ចូរកំណត់ទិសដៅកម្លាំងម៉ាញេទិចលើខ្សែចម្លងត្រង់មួយដាក់ក្នុងតំបន់ដែនម៉ាញេទិចខាងក្រោម៖
- ចូរកំណត់ទិសដៅវុិចទ័រដែនម៉ាញេទិចខាងក្រោម៖
- ចូរកំណត់ទិសដៅចរន្តអគ្គិសនីខាងក្រោម៖
- គណនាកម្លាំងអេឡិចត្រូម៉ាញេទិចលើខ្សែចម្លងត្រង់មួយមានប្រវែង 5.00cm ។ គេឱ្យ B=1.50T I=20.0A និង 𝜽=90⁰ ។ (An F=1.5N)
- ចខ្សែចម្លងត្រង់មួយមានចរន្តឆ្លងកាត់ 35A ។ តើទំហំដែនម៉ាញេទិចស្ថិតនៅចម្ងាយ 20cm ពីខ្សែស្មើប៉ុន្មាន ? (An B=3.5×10⁻⁵T)
- ស៊ុមរាងជារង្វង់មួយមានស្ពៀ 100ស្ពៀ និងកាំ 8cm ឆ្លងកាត់ដោយចរន្ត 0.4A ។ តើទំហំដែនម៉ាញេទិចស្ថិតនៅត្រង់ផ្ចឹតស្មើប៉ុន្មាន ? (An B=3.14×10⁻⁵T)
- ខ្សែចម្លងត្រង់មួយស្ថិតនៅក្នុងប្លង់ដេកមានចរន្តឆ្លងកាត់ 50A ទិសដៅពីជើងទៅត្បូង ។ចូរកំណត់ទំហំ និងទិសដៅនៃ B ស្ថិតនៅ 2.5cm ពីខាងកើតខ្សែចម្លង ។ (An B=4×10⁻⁶Tមានទិសដៅឡើងលើ)
- ខ្សែបណ្ដាញអគ្គិសនីមួយស្ថិតក្នុងប្លង់ដេកមានចរន្តឆ្លងកាត់ 90A មានទិសដៅពីកើតទៅលិច ។តើទំហំ និងទិសដៅដែនម៉ាញេទិចស្ថិតនៅខាងក្រោមខ្សែ 1.5m ស្មើប៉ុន្មាន ? (An B=1.2×10⁻⁵Tមានទិសដៅទៅត្បូង)
- តើទំហំកម្លាំងម៉ាញេទិចក្នុងមួយខ្នាតប្រវែងលើខ្សែមានចរន្តឆ្លងកាត់ 8A ហើយវាផ្គុំបានមុំ 30⁰ ជាមួយវ៉ិចទ័រដែនម៉ាញេទិចឯកសណ្ឋាន 0.15T ស្មើប៉ុន្មាន? (An F/l=0.6N⋅m⁻¹)
- ខ្សែចម្លងត្រង់មួយ 3.0cm មានចរន្តឆ្លងកាត់ 10A ដាក់ក្នុងសូលេណូអ៊ីតមួយកែងនឹងអ័ក្សរបស់វា ។ដែនម៉ាញេទិចខាងក្នុងសូលេណូអ៊ីត 0.27T ។ តើកម្លាំងម៉ាញេទិចមានអំពើលើខ្សែចម្លងនោះស្មើប៉ុន្មាន? (An F=8.1×10⁻²N)
- ខ្សែចម្លងត្រង់ពីរដាក់ស្របគ្នា (ខ្សែ A និង B) មានចរន្តឆ្លងកាត់ 8A និង 5.0Aមានទិសដៅដូចគ្នា ហើយមានចម្ងាយ 4.0cm ពីគ្នា ។ សន្មត់ថាប្រវែងខ្សែ 10cm ។ (An F=2×10⁻⁵N)
- ខ្សែចម្លង
Superconducting ត្រង់ពីរដាក់ស្របគ្នាចម្ងាយ 4.5mmពីគ្នា ឆ្លងកាត់ដោយចរន្តអគ្គិសនី 15.000A ដូចគ្នាក្នុងទិសដៅដូចគ្នា ។
តើកម្លាំងក្នុងមួយខ្នាតប្រវែងដែលខ្សែនីមួយៗបញ្ចេញលើគ្នាស្មើប៉ុន្មាន ? (An F/l=1.0×10⁴N/m)
- សូលេណូអីតមួយរុំជាស្ពៀជាប់ៗគ្នាមានប្រវែង 80cm បានស្រទាប់ 5 ហើយចំនួនស្រទាប់នីមួយៗមានចំនួនស្ពៀ 400 ។ អង្កត់ផ្ចឹតសូលេណូអ៊ីត 1.8cm ។ បើចរន្តឆ្លងកាត់ 8.0A គណនាទំហំដែនម៉ាញេទិចនៅខាងក្នុងសូលេណូអ៊ីតត្រង់ផ្ចឹតរបស់វា ។(An B=2.512×10⁻²T)
- ស៊ុមរាងជាការេមួយមានរង្វាស់ជ្រុង 10cm ចំនួនស្ពៀ 20 និងចរន្តឆ្លងកាត់ 12A ។ ស៊ុមត្រូវបានព្យួរតាមអ័ក្សឈរហើយវ៉ិចទ័រផ្ទៃនៃស៊ុមផ្គុំបានមុំ 30⁰ ជាមួយទិសដៅខ្សែដែនម៉ាញេទិចតាមអ័ក្សដេកមានទំហំ 0.80T ។ តើទំហំម៉ូម៉ង់បង្កើតដោយស៊ុមស្មើប៉ុន្មាន ? (An τ=nBIAsinθ=0.96N∙m)
- នៅក្នុងបន្ទប់មួយមានដែនម៉ាញេទិចឯកសណ្ឋាន 6.5G (1G:គួស=10⁻⁴T) ត្រូវបានរក្សាថេរ ។ អេឡិចត្រុងមួយបានបាញ់ចូលដែនម៉ាញេទិចដោយល្បឿន 4.8×10⁶m/s កែងទៅនឹងដែនម៉ាញេទិច ។ ចូរពន្យល់
មូលហេតុអ្វីបានជាគន្លងអេឡិចត្រុងមានរាងរង្វង់ ។ គណនាកាំគន្លងនៃរង្វង់ ។
(An -មុំរវាងអេឡិចត្រុងបាញ់ និងដែនម៉ាញេទិច
-កម្លាំងម៉ាញេទិចបញ្ចេញលើអេឡិចត្រុងក្នុងដែនម៉ាញេទិចឱ្យដោយ F=evBsin𝛳
-កម្លាំងនេះផ្ដល់ជាកម្លាំងចូលផ្ចឹតទៅបម្លាស់ទីអេឡិចត្រុង ដូចនេះអេឡិចត្រុងបង្កើតបានគន្លងរាងជារង្វង់មានកាំ r ។
ដូចនេះកម្លាំងចូលផ្ចឹតបញ្ចេញលើអេឡិចត្រុង F𝐜=mv²/r
នៅពេលមានលំនឹង កម្លាំងចូលផ្ចឹតបញ្ចេញលើអេឡិចត្រុងស្មើនឹងកម្លាំងម៉ាញេទិច
F=F𝐜 នាំឱ្យ mv²/r=evBsin𝛳 នោះគេបាន r=mv/eBsin𝛳 ចម្លើយ r=4.2cm ) - នៅក្នុងលំហាត់ទី 16 គេទទួលបានប្រេកង់នៃចំនួនជុំរបស់អេឡិចត្រុងក្នុងគន្លងវង់របស់វា
។ តើចម្លើយរបស់វាសអាស្រ័យនឹងល្បឿនរបស់អេឡិចត្រុងដែរឬទេ ? ចូរពន្យល់ ។ (An ល្បឿនមុំនៃអេឡិចត្រុង 𝛚=2𝜋𝘧
ល្បឿននៃអេឡិចត្រុងមានទំនាក់ទំនងទៅនឹងល្បឿនមុំ v=r𝛚
នៅក្នុងគន្លងវង់ កម្លាំងម៉ាញេទិចបញ្ចេញលើអេឡិចត្រុងមានលំនឹងដោយសារកម្លាំងចូលផ្ចឹត
ដូចនេះយើងអាចសរសេរ mv²/r=evB នោះគេបាន r=mv/eB ឬ r=mr2𝜋𝘧/eB នាំឱ្យ f=eB/2𝜋m តាមលទ្ធផលនេះបង្ហាញថាប្រេកង់មិនអាស្រ័យនឺងល្បឿននៃអេឡិចត្រុងទេ f=18.2×10⁶Hz )
Comments
Post a Comment