វិញ្ញាសាសម្រាប់ប្រឡង Bac II ទី1 (ប្រឡងបាក់ឌុប2013)គីមីវិទ្យា



  1. (១០ពិន្ទុ) គេឱ្យគូរេដុក E⁰(H₂O₂/H₂O)=1.77 , E⁰(I₂/I⁻)=0.54 ។ . សរសេរសមីការតុល្យការនៃប្រតិកម្មគីមីរវាងគូរេដុកទាំងពីរខាងលើ ។ . សរសេររូបមន្តតាងល្បឿនមធ្យមកំណឌីអ៊ីយ៉ូត (I₂) នៅចន្លោះពេល t₁→t₂ ។ . តើសម្ពាធអាចធ្វើឱ្យល្បឿនប្រតិកម្មខាងលើប្រែប្រួលបានដែរឬទេ ? ព្រោះអ្វី ?
  2. (១០ពិន្ទុ) គេមានប្រតិកម្មមួយតាងដោយសមីការតុល្យការ៖  N₂(g) + O₂(g) ⇄ 2NO(g) ។ គេយក N₂ ចំនួន 6.96×10⁻³mol និង  O₂ ចំនួន 2.25×10⁻³mol ដាក់ក្នុងដបចំណុះមួយ 1.00L ហើយបិទឱ្យជិតនៅសីតុណ្ហភាព 1227ᐤC ។ នៅពេលលំនឹងកើតមាន គេទទួលបាន NO ចំនួន 1.1×10⁻³mol ។ គណនាថេរលំនឹង K នៃប្រតិកម្ម ។
  3. (១០ពិន្ទុ) គេមានរូបមន្តដុលនៃអាមីនបីប្រភេទ៖

    -       មេទីលឡាមីន: CH₃N

    -       N-ឌីមេទីលឡាមីន : C₂H₇N

    -       អេទីលឡាមីន : C₂H₇N

    ១. សរសេររូបមន្តស្ទើរលាត និងធ្វើចំណែកថ្នាក់នៃអាមីនទាំងបីប្រភេទនេះ ។

    ២. សរសេរសមីការតាងប្រតិកម្មរវាងមេទីលឡាមីនជាមួយទឹក ។

    ៣. ក្នុងចំណោមអាមីនទាំងបីខាងលើនេះ តើអាមីនណាខ្លះជាអ៊ីសូមែនឹងគ្នា ។

  4. (២០ពិន្ទុ)គេមានសូលុស្យុង 500ml ដែលក្នុងនោះមានអាស៊ីតភ្លុយអរិឌ្រិច (HF) 0.06mol និងសូដ្យូមភ្លុយអរួ (NaF) និង 0.06mol រលាយ ។

                ១. រកកំហាប់ដើមនៃ (HF) និង (NaF) ក្នុងល្បាយជា mol⋅L 

                ២. គណនាកំហាប់នៃអ៊ីយ៉ុងអ៊ីដ្រូញ៉ូម [HO] និងគណនា pH នៃល្បាយសូលុយស្យុង ។

                ៣. តើល្បាយសូលុយស្យុងខាងលើ ជាសូលុយស្យុងកំប៉ុងដែរឬទេ ? ព្រោះអ្វី ?

                            គេឱ្យ៖ log6.7=0.8, Ka(HF)=6.7⋅10⁻⁴ ។

  5. (២០ពិន្ទុ)គេឱ្យប្រូប៉ាន - l - អុល (CH₃-CH₂-CH₂OH) 12.0g ធ្វើប្រតិកម្មជាមួយអាស៊ីតអេតាណូអ៊ិច (CH₃-COOH) 12.0g នៅសីតុណ្ហភាព 100⁰𝙲 គេទទួលបានសមាសធាតុ X និង ទឹក ។ . សរសេរតាងប្រតិកម្មរវាង - l - អុល និង អាស៊ីតអេតាណូអ៊ិច ។ តើប្រតិកម្មនេះមានឈ្មោះអ្វី ។ ចូរឱ្យឈ្មោះសមាសធាតុ X ។ . គណនាចំនួនម៉ូលអាស៊ីត និងចំនួនម៉ូលអាល់កុលដែលគេយកមកប្រើ ។ . គេធ្វើវិភាគល្បាយប្រតិកម្មដើម្បីរកបរិមាណអាស៊ីត ដែលមិនចូលធ្វើប្រតិកម្ម គេបានលទ្ធផលដូចខាងក្រោម៖ នៅខណៈ t₁=10h ម៉ាសអាស៊ីតដែលសល់មាន 7.5g និងនៅខណៈ  t₂=20h ម៉ាសអាស៊ីតដែលសល់មាន 6.0g ។ . គណនាចំនួនម៉ូលដែលកកើតនៅខណៈ t₁=10h និងនៅខណៈ  t₂=20h និងគណនាភាគរយ X ដែលកកើតនៅខណៈ  t₂=20h ។ . ដោយដឹងថាប្រតិកម្មនៃល្បាយស្មើម៉ូលរវាងអាល់កុលថ្នាក់ទី1និងអាស៊ីតកាបុកស៊ីលិចមានទិន្នផល 67% ។ តើនៅក្នុងរយៈពេល 20h ប្រតិកម្មខាងលើឈានដល់ស្ថានភាពលំនឹងហើយឬនៅ ? គ. គណនាល្បឿនមធ្យមកំណ X នៅចន្លោះពេល t₁=10h និង  t₂=20h គិតជា mol⋅h⁻¹ ។ គេឱ្យម៉ាសម៉ូលអាតូមគិតជា mol⋅g⁻¹ : M(H)=1, M(C)=12, M(O)=16 ។

Comments