I. (៥ពិន្ទុ) តើការហៅឈ្មោះរបស់អង់ស៊ីមបានត្រឹមត្រូវ ដោយផ្នែកលើកត្តាអ្វីខ្លះ ?
II. (៧ពិន្ទុ) តើពោតជារុក្ខជាតិម៉ូណូកូទីលេដូន ឬឌីកូទីលេដូន ? ហេតុអ្វី ?
III. (៧ពិន្ទុ) តើមានបាតុភូតអ្វីកើតឡើងនៅពេលដែលរីបូសូមលោតដល់កូដុងស្តុប ?
IV. (៨ពិន្ទុ) តើកត្តាអ្វីខ្លះដែលបណ្ដាលឱ្យកើតមានភាវៈរស់ប្រភេទថ្មី ? ចូររៀបរាប់ ។
V. (៩ពិន្ទុ) ប្រៀបធៀបក្រពេញអិចសូគ្រិន និងក្រពេញអង់ដូគ្រីន ។
VI. (១០ពិន្ទុ) ក. ដូចម្ដេចហៅថា អាំងភ្លុចប្រសាទ ?
ខ. ហេតុអ្វីបានជាពេលដៃរបួសដោយវត្ថុមុតស្រួច ធ្វើឱ្យអ្នកមានការឈឺចាប់ ?
VII. (១៤ពិន្ទុ) ម៉ូលេគុល ADN មួយមានសម្ព័ន្ធអ៊ីដ្រូសែនសរុប ។ នុយក្លេអូទីតប្រភេទ C ច្រើនជាងនុយក្លេអូទីតប្រភេទ A ចំនួនពីរដង ។
ក. រកចំនួននុយក្លេអូទីតប្រភេទនីមួយៗរបស់ ADN ។
ខ. ពេលម៉ូលេគុល ADN ស្វ័យតម្លើងទ្វេបីដង តើវាត្រូវការនុយក្លេអូទីតសេរីនីមួយៗចំនួនប៉ុន្មាន ?
VIII. (១៤ពិន្ទុ) ម៉ូលេគុល ARN នាំសារមួយ មានសមាមាត្រជាភាគរយនៃនុយក្លេអូទីត U=20%
C=20% និង A=28% ។
ក. រកសមាមាត្រជាភាគរយរបស់នុយក្លេអូទីតប្រភេទនីមួយៗនៃអង្កត់ ADN ដែលបានសំយោគ
ម៉ូលេគុល ARN នាំសារខាងលើ ។
ខ. តើអង្កត់ ADN នេះមានប្រវែងប៉ុន្មានណាណូម៉ែត្រ (nm) បើ U=1800 ?
Comments
Post a Comment