វិញ្ញាសាសម្រាប់ប្រឡង Bac II ទី 9 រូបវិទ្យា

        I.    (៥ពិន្ទុ) ដូចម្ដេចដែលហៅថាប្រព័ន្ធទែម៉ូឌីណាមិច ?

     II.    (៥ពិន្ទុ) នៅពេលចរន្តអគ្គិសនីឆ្លងកាត់បូប៊ីនមួយ គេសង្កេតឃើញប៉ូលមួយរបស់បូប៊ីនមានខ្សែដែនរត់ចេញ ហើយប៉ូលមួយទៀតមានខ្សែដែនរត់ចូល ។ តើប៉ូលមួយណាជាប៉ូលជើងហើយប៉ូលមួយណាជាប៉ូលត្បូងរបស់បូប៊ីន ?

  III.    (១០ពិន្ទុ) គណនាមាឌឧស្ម័នអុកស៊ីសែន 6.0g ដែលផ្ទុកក្នុងធុងនៅសម្ពាធ 2×10⁵Pa និងសីតុណ្ហភាព 500K ដោយម៉ាសម៉ូលរបស់ឧស្ម័នអុកស៊ីសែន M=32g/mol 

  IV.    (១០ពិន្ទុ) គេផ្ទុកកុងដង់សាទ័រមួយដែលមានកាប៉ាស៊ីតេ C=10.0𝜇F ក្រោមតង់ស្យុង 9.0V ។  

        គណនាថាមពលអគ្គិសនីដែលផ្ទុកក្នុងកុងដង់សាទ័រ ។

    V.    (១៥ពិន្ទុ) ចូរគណនាបម្រែបម្រួលថាមពលក្នុងរបស់ប្រព័ន្ធទែម៉ូឌីណាមិចពេល៖

ក. ប្រព័ន្ធបញ្ចេញបរិមាណកម្ដៅ 2000J និងទទួលកម្មន្ត 500J 

. ប្រព័ន្ធស្រូបបរិមាណកម្ដៅ 1200J និងធ្វើកម្មន្ត 400J

        គ. បរិមាណកម្ដៅ 3000J ត្រូវបានបំភាយចេញពីប្រព័ន្ធនៅពេលមាឌថេរ ។

  VI.    (១៥ពិន្ទុ) ម៉ាស៊ីនមួយមានទិន្នផលកម្ដៅ 30% គណនា៖

        ក. កម្មន្តដែលបានធ្វើ ប្រសិនបើវាស្រូបកម្ដៅ 3000J ពីធុងក្ដៅ ។

        ខ. កម្ដៅភាយចេញទៅធុងត្រជាក់ ។

VII.    (១៥ពិន្ទុ) សូលេណូអ៊ីតគ្មានស្នូលមួយ មានប្រវែង 50cm ហើយមានអង្កត់ផ្ចិត 3.0cm ត្រូវបានគេរុំចំនួន3000 ស្ពៀ ។ប្រសិនបើសូលេណូអ៊ីតឆ្លងកាត់ដោយចរន្តអគ្គិសនី 5.0A គណនា៖

ក. ដែនម៉ាញេទិចឆ្លងកាត់សូលេណូអ៊ីត ។

ខ. ប្រវែងខ្សែចម្លងដែលរុំជាសូលេណូអ៊ីត ។ គេឱ្យ 𝜇០= 4 pi times 10 to the negative 7 power T times m times A to the negative 1 power

Comments