សេចក្ដីផ្ដើម
នៅពេលចែកតេស្តប្រឡង យើងមានប្រភេទសំណួរជាមូលដ្ឋានពីរយ៉ាង ដែលអ្នកសរសេរតេស្តត្រូវដឹង ។ ប្រភេទសំណួរទាំងពីរនេះគឺ សំណួរមិនលំអៀង និង សំណួរលំអៀង ។ ជាទូទៅសំណួរមិនលំអៀងត្រូវបានឆ្លើយយ៉ាងរហ័ស មានចម្លើយត្រឹមត្រូវតែមួយប៉ុណ្ណោះ ហើយសង្កត់ធ្ងន់លើផលចុងក្រោយបង្អស់ក្នុងការសិក្សា (មានន័យថា យើងចង់ដឹងថាសិស្សអាចឆ្លើយនឹងសំណួរ ឬ មិនអាច ។ គេពុំមានកង្វល់អំពីផ្នែកទាំងឡាយនៃលំនាំ (ឧទាហរណ៍របៀបបូកលេខពីរតួ) ដែលសិស្សមិនដឹងនោះឡើយ ។ ជាធម្មតាសំណួរមិនមិនលំអៀងរួមមាន៖ សំណួរជ្រើសរើស (សំណួរដែលឱ្យចម្លើយច្រើនដើម្បីធ្វើការជ្រើសរើស) សំណួរចម្លើយខ្លី និងសំណួរផ្គរផ្គង ។
Comments
Post a Comment